យោងតាមអ្នកសារព័ត៌មានជនជាតិអ៊ីតាលីដ៏ល្បី លោក Fabrizio Romano នៅថ្ងៃពុធ ទី២៣ ខែមីនា ឆ្នាំ២០២២នេះ បានអះអាងថា លោក Erik ten Hag បានជួបជាមួយតំណាងក្លិប Man Utd ដើម្បីចូលសម្ភាសការងារ សម្រាប់តំណែងអ្នកចាត់ការទូទៅអចិន្ត្រៃយ៍ នៅរដូវកាលក្រោយ។
អ្នកសារព័ត៌មានដ៏គួរឱ្យទុកចិត្តរូបនេះ បានអះអាងថា អំឡុងការសម្ភាសនោះ លោក Ten Hag បានពិភាក្សាលើអត្ថប្រយោជន៍ និង ផែនការរបស់ក្លិប។ លោកបាននិយាយភាសាអង់គ្លេស បានល្អប្រសើរជាងមុនផងដែរ។ ជាមួយគ្នានេះ លោកមានបំណងក្រេបយកបទពិសោធនៅក្របខណ្ឌ Premier League ។
សូមជម្រាបថា លោក Ten Hag អ្នកចាត់ការក្លិប Ajax ត្រូវបានផ្សារភ្ជាប់ជាមួយនឹងតំណែងដែលកំពុងទំនេរ នៅ Man Utd ទោះបីជាលោក Ralf Rangnick ស្ថិតក្នុងនាមជាអ្នកចាត់ការបណ្ដោះអាសន្នក៏ដោយ។
កុំភ្លេចរង់ចាំទស្សនាការប្រកួតនៃក្របខណ្ឌ Premier League នៅ CTN និង MyTV បណ្ដើរ លេងឆាតកម្សាន្តបណ្តើរ តាមរយៈតេឡាក្រាមលេខទូរសព្ទ +85578666500 ប៉ុន្តែកុំភ្លេចដាក់រូបភាពពិតប្រាកដរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នក នឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕