Chelsea ត្រូវបានអនុញ្ញាតឱ្យលក់សំបុត្រចូលទស្សនាការប្រកួតក្រៅដី ការប្រកួត Cup និងការប្រកួតក្រុមនារី បន្ទាប់ពីរដ្ឋាភិបាលចក្រភពអង់គ្លេស បានធ្វើការផ្លាស់ប្តូរអាជ្ញាបណ្ណពិសេសរបស់ក្លិប។
ក្លិបមិនអាចលក់សំបុត្របានទេ ចាប់តាំងពីម្ចាស់ក្លិបជនជាតិរុស្ស៊ី លោក Roman Abramovich ត្រូវបានរដ្ឋាភិបាលដាក់ទណ្ឌកម្មជាផ្នែកនៃការឆ្លើយតបចំពោះប្រតិបត្តិការយោធារបស់រុស្ស៊ីលើអ៊ុយក្រែន។ នៅក្រោមអាជ្ញាបណ្ណថ្មី ប្រាក់ចំណូលដែលបានមកពីការលក់សំបុត្រ នឹងបានទៅកាន់ Premier League ដោយផ្ទាល់ ហើយបន្ទាប់មកត្រូវបានចែកចាយទៅភាគីពាក់ព័ន្ធ។
ការផ្លាស់ប្តូរនេះ មានន័យថា Chelsea នឹងអាចលក់សំបុត្រសម្រាប់ការប្រកួតវគ្គ ៨ក្រុមចុងក្រោយ Champions League នៅទឹកដីរបស់ពួកគេ និងពានរង្វាន់ FA Cup វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នៅកីឡដ្ឋាន Wembley ។ អ្នកគាំទ្ររបស់ក្រុមភ្ញៀវ អាចទិញសំបុត្រសម្រាប់ការប្រកួត Premier League នៅកីឡដ្ឋាន Stamford Bridge ដោយប្រាក់ ចំណូលនឹងចូលទៅគណនីរបស់ Premier League។ អ្នកគាំទ្រ Chelsea អាចទិញសំបុត្រសម្រាប់ការប្រកួតក្រៅដីនៅ Premier Leagueដោយប្រាក់ចំណូលណាមួយនឹងទៅដល់ក្រុមម្ចាស់ផ្ទះ (មិនមែន Chelsea ឡើយ)។
Premier League នឹងទទួលខុសត្រូវលើការលក់សំបុត្រពីការប្រកួត FA Cup និង Champions ដើម្បីរក្សាការអនុលោមតាមការដាក់ទណ្ឌកម្ម។
កុំភ្លេចរង់ចាំទស្សនាការប្រកួតនៃក្របខណ្ឌ Premier League នៅ CTN និង MyTV បណ្ដើរ លេងឆាតកម្សាន្តបណ្តើរ តាមរយៈតេឡាក្រាមលេខទូរសព្ទ +85578666500 ប៉ុន្តែកុំភ្លេចដាក់រូបភាពពិតប្រាកដរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នក នឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕