អ៊ីតាលី នឹងមានសិទ្ធិចូលលេងនៅ World Cup ប្រទេសកាតារួចទៅហើយ ប្រសិនបើ Joginho មិនបានបង្កកំហុសក្នុងការទាត់បាល់១១ម៉ែត្រ២លើក ប៉ុន្តែលោក Roberto Mancini អ្នកចាត់ការក្រុមអ៊ីតាលី បានប្រាប់ក្នុងសន្និសីទសារព័ត៌មាន មុនប៉ះក្រុមម៉ាសេដូនីខាងជើង ថា លោកនៅតែរក្សាជំនឿលើកីឡាកររបស់ Chelsea រូបនេះ សម្រាប់ការទាត់បាល់ប៉េណាល់ទី។
ក្រុម Azzurri បានបញ្ចប់ចំណាត់ថ្នាក់លេខ២ តាមពីក្រោយក្រុមស្វីស ក្នុងវគ្គចែកពូល បន្ទាប់ពីស្មើគ្នាទាំងក្នុង និងក្រៅដី។ នៅក្នុងការប្រកួតទាំងពីរនោះ Jorginho បានបរាជ័យក្នុងការទាត់បាល់ប៉េណាល់ទី រួមទាំង ១គ្រាប់ដែលគាត់បានបាញ់ចេញពីគោលដៅ។
អ៊ីតាលី មិនទាន់អាចធានាកៅអី World Cup បាននៅឡើយទេ ដោយត្រូវចាប់ឆ្នោតលេង Play-off ទល់នឹងក្រុមម៉ាសេដូនីខាងជើង នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២ ហើយបើឈ្នះ ត្រូវប៉ះ ព័រទុយហ្គាល់ ឬ តួកគី ដែលត្រូវប្រកួតនៅម៉ោងជាមួយគ្នា។
ការទាត់១១ម៉ែត្ររបស់ Jorginho ត្រូវបានជួយសង្គ្រោះដោយអ្នកចាំទីអង់គ្លេស នៅកីឡដ្ឋាន Wembley មុនពេល Gianluigi Donnarumma ធានាឱ្យអ៊ីតាលីក្លាយជាម្ចាស់ពានរង្វាន់ ក្នុងវគ្គផ្ដាច់ព្រ័ត្រ UEFA EURO 2020 ។
ក្នុងអាជីព Jorginho ស៊ុតប៉េណាល់ទីអត់ចូល ៦ដងក្នុងចំណោម ៤៤ដង ដោយមិនរាប់បញ្ចូលការស៊ុតកាត់សេចក្ដីក្រោយម៉ោងបន្ថែម។ ពីរលើកចុងក្រោយដែលស៊ុតអត់ចូល ទល់នឹងស្វីស ខណៈពេលនៅ Chelsea Joginho បរាជ័យ ៣ដង និង ១ដង នៅក្រុម Napoli កាលពីឆ្នាំ២០១៧។ Jorginho ស៊ុតចូល ១៣ដងជាប់ៗគ្នា ចាប់តាំងពី Chelsea ចាញ់ Arsenal ៣-១ ក្នុង ខែធ្នូ ឆ្នាំ២០២០។ ការស៊ុតបាល់ប៉េណាល់ទីសម្រេចសម្រាប់ក្រុមអ៊ីតាលីក្នុងម៉ោងធម្មតា គឺនៅក្នុងជ័យជម្នះ ២-០ លើប៉ូឡូញ ក្នុងពានរង្វាន់ Nations League កាលពីខែវិច្ឆិកា ឆ្នាំ២០២០។
កុំភ្លេចរង់ចាំទស្សនាការប្រកួតនៃក្របខណ្ឌ Premier League នៅ CTN និង MyTV បណ្ដើរ លេងឆាតកម្សាន្តបណ្តើរ តាមរយៈតេឡាក្រាមលេខទូរសព្ទ +85578666500 ប៉ុន្តែកុំភ្លេចដាក់រូបភាពពិតប្រាកដរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នក នឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕