×

Bruno Fernandes ជិតចុះកុងត្រាថ្មីរយៈពេល ៥ឆ្នាំ នៅ Manchester United

ទោះបីជាខ្សែបម្រើ Bruno Fernandes កីឡាករជម្រើសជាតិព័រទុយហ្គាល់វ័យ ២៧ឆ្នាំ នៅសល់រយៈពេល ៣ឆ្នាំទៀតលើកិច្ចសន្យាបច្ចុប្បន្នក៏ដោយ ថ្មីៗនេះ សារព័ត៌មាន BBC រាយការណ៍ថា Bruno នឹងចុះកុងត្រាថ្មីរយៈពេល ៥ឆ្នាំ នៅ Manchester United ។

ការមកដល់ក្នុងតម្លៃផ្ទេរ ៤៧លានផោនរបស់ Bruno ពីក្លិប Sporting Lisbon កាលពីឆ្នាំ២០២០ នៅពាក់កណ្ដាលរដូវកាល ជួយឱ្យក្រុម Man Utd ទទួលបានចំណាត់ថ្នាក់កំពូលទាំង៤ភ្លាមៗ បន្ទាប់ពីការចាប់ផ្ដើមរដូវកាល មិនបានល្អ។

ការពិភាក្សាបានជាប់គាំង ប៉ុន្តែឥឡូវនេះ Man Utd និង Bruno ឈានទៅរកកិច្ចព្រមព្រៀមថ្មីមួយ។ ការប្រកាសជាផ្លូវការ នឹងមិនធ្វើឡើង ក្នុងអំឡុងពេលសម្រាកអន្តរជាតិនាពេលបច្ចុប្បន្ននេះទេ ខណៈក្រុមជម្រើសជាតិព័រទុយហ្គាល់ កំពុងលេងវគ្គ Play-off ដើម្បីកក់សំបុត្រយន្តហោះទៅលេងនៅ World Cup ប្រទេសកាតា។

ទោះបីជាទម្រង់លេងរបស់គេ បានធ្លាក់ចុះចាប់តាំងពីគាត់បានឈ្នះពានរង្វាន់កីឡាករឆ្នើមប្រចាំខែសម្រាប់ក្របខណ្ឌ Premier League ចំនួន ៤នាក់ក្នុងឆ្នាំ២០២០ និងក្រុមប្រចាំឆ្នាំ កាលពីរដូវកាលមុនក៏ដោយ ក៏គេត្រូវបានគេចាត់ទុកថាជាផ្នែកមួយដ៏សំខាន់របស់ Man Utd ។

កុំភ្លេចរង់ចាំទស្សនាការប្រកួតនៃក្របខណ្ឌ Premier League នៅ CTN និង MyTV បណ្ដើរ លេងឆាតកម្សាន្តបណ្តើរ តាមរយៈតេឡាក្រាមលេខទូរសព្ទ +85578666500 ប៉ុន្តែកុំភ្លេចដាក់រូបភាពពិតប្រាកដរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នក នឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង