ប្រធានក្រុមជម្រើសជាតិអង់គ្លេស កីឡាករ Harry Kane និយាយថា ខ្លួននឹងស្នាក់នៅ Tottenham នៅរដូវក្តៅនេះ ហើយផ្តោត ១០០% លើការជួយក្រុមឱ្យទទួលបានជោគជ័យ។
Manchester City មានបំណងចង់ចុះហត្ថលេខាជាមួយ Kane ដែលជឿជាក់ថា ខ្លួននឹងមានកិច្ចព្រមព្រៀងជាមួយប្រធានក្លិប Daniel Levy ក្នុងការចាកចេញពី Spurs នៅរដូវក្តៅនេះ។ ប៉ុន្តែ លោក Levy បានបដិសេធមិនព្រមចូលចរចាជាមួយខ្សែប្រយុទ្ធវ័យ ២៨ ឆ្នាំនេះឡើយ។
Kane បានលេងការប្រកួតដំបូងរបស់គាត់នៅរដូវកាលនេះ កាលពីថ្ងៃអាទិត្យ ក្នុងជ័យជម្នះ ១-០ លើក្រុម Wolves ។
គាត់បានសរសេរនៅក្នុងបណ្តាញសង្គមកាលពីថ្ងៃពុធថា៖ “ វាពិតជាមិនគួរឱ្យជឿដែលបានឃើញការស្វាគមន៍ពីអ្នកគាំទ្រ Spurs កាលពីថ្ងៃអាទិត្យ និងដែលបានអានសារគាំទ្រមួយចំនួន ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ”។
Harry Kane បានយល់ព្រមបន្ដនៅជាមួយ Tottenham ផងដែរដោយសារតែ “ការពិភាក្សាវិជ្ជមាន” រវាងក្រុមការងាររបស់គាត់និងនាយកកីឡាករថ្មីរបស់ Spurs គឺ លោក Fabio Paratici។ ក្លិប Tottenham តែងតែប្រាប់ Kane និងក្រុមរបស់គេថា ពួកគេចង់បាន Harry ជាផ្នែកសំខាន់នៃគម្រោងបច្ចុប្បន្ននិងអនាគត សូមតាមដានមើលការអភិវឌ្ឍនៅប៉ុន្មានខែខាងមុខនេះ។
គេបន្តថា៖ “ខ្ញុំនឹងស្នាក់នៅ Tottenham នៅរដូវក្តៅនេះហើយនឹងផ្តោត ១០០% លើការជួយក្រុមឱ្យទទួលបានជោគជ័យ”។
ចូលរួមលេងកម្មវិធី CBS Fantasy League ប្រិយមិត្តអាចបន្តចុះឈ្មោះរហូតដល់សប្តាហ៍ទី៦ ទើបក្រុមការងារ CBS Fantasy League នឹងបិទការចុះឈ្មោះ។ ប្រសិនបើមិនអាច Upload រូបភាពប្រតិបត្តិការចូលក្នុងទម្រង់ចុះឈ្មោះ សូមជ្រើសរើស Browsers ឬទូរសព្ទផ្សេងទៀត។ សម្រាប់អ្នកដែលមានគណនីធនាគារផ្សេង សូមផ្ទេរចូលគណនីបង់ប្រាក់ទាំង៣ ដែលមាននៅក្នុងវីដេអូ ដើម្បីបង់ប្រាក់។
សូមជម្រាបជូនថា កម្មវិធី CBS Fanzone ចាក់ផ្សាយរៀងរាល់ថ្ងៃព្រហស្បតិ៍ ម៉ោង ២១:០០ – ២២:០០ នៅលើកញ្ចក់ទូរទស្សន៍ MyTV និងមានចាក់ផ្សាយឡើងវិញនៅលើកញ្ចក់ទូរទស្សន៍ CTN រៀងរាល់ថ្ងៃសៅរ៍ វេលាម៉ោង ២១:០០ – ២២:០០ ។
សូមរង់ចាំទស្សនា កម្មវិធី CBS Fantasy League
ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០៕