Liverpool បានព្យាយាមក្នុងការចុះហត្ថលេខាលើកីឡាករខ្សែការពារ Ronald Araujo របស់ក្លិប Barcelona នៅរដូវក្ដៅខាងមុខនេះ។
នៅអាយុ ២៣ឆ្នាំ Araujo នៅមានឱកាសដើម្បីអភិវឌ្ឍខ្លួនបន្ថែមទៀត ហើយ Liverpool បានបង្ហាញការចាប់អារម្មណ៍លើរូបគេ ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ។ ទោះជាយ៉ាងណាក៏ដោយ ESPN បានរាយការណ៍ថា ក្រុមនៅកីឡដ្ឋាន Anfield បានខិតខំប្រឹងប្រែងក្នុងនាំយកខ្សែការពារកណ្ដាលរូបនេះ។ Liverpool សន្យានឹងផ្ដល់ប្រាក់ឈ្នួលដល់កីឡាករអន្តរជាតិអ៊ុយរុយហ្គាយ ប្រហែល ៦ លានផោនក្នុងមួយឆ្នាំ។
Araujo នឹងផុតកុងត្រាជាមួយ Barcelona នៅរដូវក្តៅឆ្នាំ២០២៣ ហើយការផ្តល់ជូនរបស់ហង្សក្រហម គឺមានទំហំទឹកប្រាក់ច្រើនជាងអ្វីដែលក្លិបនៅ La Liga បានផ្ដល់ជូនរូបគេ។ យោងតាម ESPN Barcelona បានផ្តល់ជូន Araujo នូវកិច្ចសន្យាដែលមានតម្លៃ ៤លានផោនក្នុងមួយឆ្នាំ។
កុំភ្លេចរង់ចាំទស្សនាការប្រកួតនៃក្របខណ្ឌ Premier League នៅ CTN និង MyTV បណ្ដើរ លេងឆាតកម្សាន្តបណ្តើរ តាមរយៈតេឡាក្រាមលេខទូរសព្ទ +85578666500 ប៉ុន្តែកុំភ្លេចដាក់រូបភាពពិតប្រាកដរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នក នឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕