Arsenal ត្រូវបានគេរាយការណ៍ថា បានត្រៀមខ្លួនរួចជាស្រេច ក្នុងការអនុញ្ញាតឱ្យ Ainsley Maitland-Niles ចាកចេញក្នុងតម្លៃប្រហែល ១០លានផោននៅរដូវក្តៅនេះ ខណៈដែលមានការលេខឮថា ខ្សែបម្រើនេះ ហាក់ដូចជាមិនមានអនាគតនៅក្លិប Roma ដែលកំពុងខ្ចីជើង។
កីឡាករវ័យ ២៤ឆ្នាំរូបនេះ បានផ្ទេរទៅលេងនៅកីឡដ្ឋាន Stadio Olimpico ក្នុងលក្ខខណ្ឌខ្ចីជើងកាលពីខែមករា បន្ទាប់ពីបានលេងឱ្យក្រុមកាំភ្លើងធំ ក្នុងពាក់កណ្តាលរដូវកាលដំបូង ប៉ុន្តែគេ មិនទាន់បានធ្វើបានគ្រប់គ្រាន់ដើម្បីទាក់ទាញចំណាប់អារម្មណ៍នៅ Roma នោះទេ។
យោងតាមសារព័ត៌មាន Daily Mirror បានឱ្យដឹងថា Roma ទំនងជាមិនរក្សា Maitland-Niles ទេ ដែលទំនងជាអនុញ្ញាតឱ្យគេផ្ទេរទៅក្លិបនៅក្របខណ្ឌ Premier League នៅរដូវក្តៅ។
របាយការណ៍បានកត់សម្គាល់ថា ទោះបីជា Arsenal បានរារាំង Maitland-Niles ពីការចូលរួមជាមួយ Everton ក្នុងតម្លៃ ១០លានផោនកាលពីរដូវក្តៅមុនក៏ដោយ ក៏ពួកគេនឹងព្រមទទួលយកសំណើនេះ នៅចុងបញ្ចប់នៃរដូវកាលនេះ។
កុំភ្លេចរង់ចាំទស្សនាការប្រកួតនៃក្របខណ្ឌ Premier League នៅ CTN និង MyTV បណ្ដើរ លេងឆាតកម្សាន្តបណ្តើរ តាមរយៈតេឡាក្រាមលេខទូរសព្ទ +85578666500 ប៉ុន្តែកុំភ្លេចដាក់រូបភាពពិតប្រាកដរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នក នឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕