pinuppinup casinomostbet1 win1win kzmostbetpinup4r betpinup india1 winmostbet casinopinup indiapin uplucky jet crashparimatchmostbet1 win azmost betlucky jetmostbet lucky jet1 win casinomostbet onlinemostbet casino1 win online1winlucky jet casinopin up kzmostbet kz1 winmosbet1 win casinomostbet azmosbet casino1 win aviatorlucky jet casinomostbet az casinopin up 7771 win gameaviator4rabet1win yüklə1win slots1 вин авиаторmosbet aviatorpin up bettingmostbet indiapinap4x betparimatch1win aviator4rabet casino
×

កីឡាករ Premier League ៥នាក់ អាចជាប់ឈុត១១នាក់ពេលព័រទុយហ្គាល់ប៉ះម៉ាសេដូនីខាងជើង វគ្គផ្ដាច់ព្រ័ត្រ Playoff World Cup

ក្រុមជម្រើសជាតិព័រទុយហ្គាល់ បានស្វាគមន៍ការវិលត្រឡប់របស់ខ្សែការពារ ជើងចាស់ Pepe ក្នុងការហ្វឹកហាត់ សម្រាប់ការប្រកួតវគ្គផ្ដាច់ព្រ័ត្រ Play-off World Cup ជាមួយក្រុមម៉ាសេដូនីខាងជើង នៅយប់ថ្ងៃពុធ ទី៣០ ខែមីនា ឆ្នាំ២០២២។

ខ្សែការពារកណ្តាលវ័យ ៣៩ឆ្នាំបានខកខាន ក្នុងការទទួលជ័យជម្នះវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រលើក្រុមតួកគី ដោយសារតែកូវីដ១៩ ប៉ុន្តែអាចត្រលប់មកហ្វឹកហាត់វិញ នៅថ្ងៃអាទិត្យបន្ទាប់ពីជាសះស្បើយ។

ក្រុមម៉ាសេដូនីខាងជើង បានធ្វើឱ្យទម្លាក់ក្រុមជើងឯកយូរ៉ូ ២០២០ អ៊ីតាលី ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដោយការទាត់បាល់បញ្ចូលទីរបស់ Aleksandar Trajkovski នៅចុងម៉ោង។ដូច្នេះក្រុមរបស់លោក Fernando Santos មិនអាចធ្វេសប្រហែសបានឡើយ។

Pepe អាចចូលមកជំនួស Jose Fonte ឬ Danilo Pereira តំបន់ការងារ ខណៈ Matheus Nunes កំពុងរង់ចាំឱកាសបង្ហាញខ្លួនជម្រើស១១នាក់ដំបូង នៅតំបន់បម្រើ បន្ទាប់ពីបានស៊ុតបញ្ចូលទីគ្រាប់បាល់អន្តរជាតិដំបូង ពេលប៉ះតួកគី។

Cristiano Ronaldo របស់ Manchester United ត្រូវបានគេរំពឹងថា ឈរនៅប្រយុទ្ធជួរមុខដោយមានការគាំទ្រពីខ្សែប្រយុទ្ធ Diogo Jota របស់ Liverpool និងមិត្តរួមក្រុម Manchester United ពោលគឺ Bruno Fernandes និង Diogo Dalot។

ខ្សែការពាររបស់ Manchester City កីឡាករ Joao Cancelo និង Ruben Dias នឹងបន្តអវត្តមាន ដោយសាររបួស។ ប៉ុន្តែ Bernado Silva នឹងមិនមានបញ្ហាក្នុងការបង្ហាញខ្លួនជាជម្រើស១១នាក់របស់លោកគ្រូ Santos ឡើយ។

ជម្រើស១១នាក់ដំបូងរបស់ ព័រទុយហ្គាល់ អាចមាន Costa; Dalot, Pepe, Fonte, Guerreiro; Danilo, Fernandes, Silva; Otavio, Ronaldo, Jota ។

កុំភ្លេចរង់ចាំទស្សនាការប្រកួតនៃក្របខណ្ឌ Premier League នៅ CTN និង MyTV បណ្ដើរ លេងឆាតកម្សាន្តបណ្តើរ តាមរយៈតេឡាក្រាមលេខទូរសព្ទ +85578666500 ប៉ុន្តែកុំភ្លេចដាក់រូបភាពពិតប្រាកដរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នក នឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង