×

Pogba និង Varane បន្តញ៉ាំញីដោយសាររបួស មុន Man Utd ទទួល Leicester ក្នុងដី

Manchester United បានជួបនូវរបួសថ្មីក្នុងអំឡុងពេលសម្រាកអន្តរជាតិ បន្ទាប់ពី Paul Pogba ខកខានការហ្វឹកហាត់ មួយថ្ងៃបន្ទាប់ពី Raphael Varane ត្រូវបានបង្ខំឱ្យចេញពីការប្រកួតទល់នឹងក្រុមកូឌីវ័រ។

Pogba វ័យ២៩ឆ្នាំ ទើបតែបានត្រលប់មកលេងឱ្យក្រុម Manchester United ទល់នឹងក្រុម Burnley បន្ទាប់ពីបានខកខានជាច្រើនខែ ដោយសាររបួសភ្លៅ អំឡុងពេលហ្វឹកហាត់ជាមួយក្រុមរបស់លោក Didier Deschamps ក្នុងការសម្រាកអន្តរជាតិ កាលពីខែតុលា ឆ្នាំ២០២១។ កាលពីថ្ងៃអាទិត្យ Pogba ត្រូវបានបង្ខំឱ្យចេញពីការហ្វឹកហាត់ ដោយមានរបួសនៅប្រអប់ជើងខាងឆ្វេង ទោះបីជាមិនមានការបញ្ជាក់ពីកម្រិតធ្ងន់ធ្ងរក៏ដោយ។

ចំណែកខ្សែការពារកណ្តាល Varane ត្រូវបានប្ដូរចេញក្នុងការប្រកួតមិត្តភាពរបស់ក្រុមមាន់គកបារាំង ដែលបានយកឈ្នះ ២-១ លើក្រុម កូឌីវ័រ កាលពីសប្ដាហ៍មុន។ លោក Deschamps បានបញ្ជាក់ថា អតីតកីឡាករ Real Madrid រូបនេះ ត្រូវបានបង្ខំឱ្យចាកចេញ ជាមួយនឹងបញ្ហាតូចតាចត្រង់ប្រអប់ជើង។

Manchester United នឹងស្វាគមន៍ក្រុមភ្ញៀវ Leicester City នៅកីឡដ្ឋាន Old Trafford នៅថ្ងៃសៅរ៍ សប្ដាហ៍នេះ។ ក្រុមរបស់លោក Ralf Rangnick ត្រូវការជ័យជម្នះ ដើម្បីប្រជែងតំណែងកំពូលទាំង៤ ខណៈពួកគេ បន្តប្រដេញ ៤ពិន្ទុជាមួយក្រុមលេខ៤ Arsenal ដែលសល់១ប្រកួតក្នុងដៃ។

កុំភ្លេចរង់ចាំទស្សនាការប្រកួតនៃក្របខណ្ឌ Premier League នៅ CTN និង MyTV បណ្ដើរ លេងឆាតកម្សាន្តបណ្តើរ តាមរយៈតេឡាក្រាមលេខទូរសព្ទ +85578666500 ប៉ុន្តែកុំភ្លេចដាក់រូបភាពពិតប្រាកដរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នក នឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង