×

ខ្សែប្រយុទ្ធ Patrick Bamford របស់ Leeds នឹងអវត្តមានយ៉ាងតិច៦សប្ដាហ៍ ជាមួយនឹងរបួសជើង

ខ្សែប្រយុទ្ធរបស់ Leeds United កីឡាករ Patrick Bamford នឹងត្រូវអវត្តមានយ៉ាងហោចណាស់ ៦ សប្តាហ៍នៃការប្រកួត ដោយសារតែរបួសជើង ដែលបានបង្ខំឱ្យកីឡាកររូបនេះ ប្ដូរចេញពីការប្រកួតទល់នឹង Wolverhampton Wanderers ។

កីឡាករវ័យ ២៨ឆ្នាំដែលត្រូវបានប្តូរចេញបន្ទាប់ពីលេងបាន ២៣នាទីក្នុងជ័យជម្នះ ៣-២ ទល់នឹង Wolves កាលពីថ្ងៃទី១៨ ខែមីនា បានបង្ហាញខ្លួននៅក្នុងការប្រកួតលីគចំនួន ៩ដងប៉ុណ្ណោះនៅរដូវកាលនេះ ដោយសារតែបញ្ហាកជើង និងសរសៃពួរ។

ខ្សែបម្រើ Kalvin Phillips របស់ Leeds ក៏ដូចជាខ្សែការពារ Liam Cooper និង Diego Llorente បានហ្វឹកហាត់ក្នុងសប្តាហ៍នេះ ហើយមានវត្តមាននៅពេលដែលពួកគេ ធ្វើជាម្ចាស់ផ្ទះទទួលក្រុម Southampton នៅថ្ងៃសៅរ៍ បន្ទាប់ពីសម្រាកអន្តរជាតិ។

Leeds ដែលបានឈ្នះពីរប្រកួតចុងក្រោយរបស់ពួកគេក្រោមការដឹកនាំរបស់អ្នកចាត់ការថ្មី Jesse Marsch ស្ថិតនៅលេខ១៦ ក្នុងតារាង ដោយមាន ២៩ពិន្ទុ បន្ទាប់ពី ៣០ប្រកួត។

កុំភ្លេចរង់ចាំទស្សនាការប្រកួតនៃក្របខណ្ឌ Premier League នៅ CTN និង MyTV បណ្ដើរ លេងឆាតកម្សាន្តបណ្តើរ តាមរយៈតេឡាក្រាមលេខទូរសព្ទ +85578666500 ប៉ុន្តែកុំភ្លេចដាក់រូបភាពពិតប្រាកដរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នក នឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង