×

Ronaldo ថា ពួកគេនឹងយក “ជីវិត” មកលេងក្នុងការប្រកួតវគ្គផ្ដាច់ព្រ័ត្រ Playoff World Cup

Cristiano Ronaldo របស់ក្លិបបិសាចក្រហម Manchester United និយាយថា ការប្រកួតវគ្គផ្ដាច់ព្រ័ត្រ Play-off World Cup របស់ក្រុមព័រទុយហ្គាល់ជាមួយក្រុមម៉ាសេដូនីខាងជើង នាយប់នេះ គឺជា “បញ្ហាជីវិត និងសេចក្តីស្លាប់”។

ក្រុមម៉ាសេដូនីខាងជើង ដែលស្ថិតក្នុងចំណាត់ថ្នាក់លេខ៦៧ពិភពលោក បានធ្វើដំណើរទៅកាន់ទីក្រុង Porto ដើម្បីជួបក្រុមម្ចាស់ផ្ទះព័រទុយហ្គាល់ នៅក្នុងវគ្គផ្ដាច់ព្រ័ត្រ Play-off World Cup ជាលើកដំបូង ដោយបានយកឈ្នះអ៊ីតាលី ១-០ ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ កាលពីពេលថ្មីៗនេះ។

ព័រទុយហ្គាល់ ដែលបានយកឈ្នះតួកគី ក្នុងលទ្ធផល ៣-១ ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Play-off World Cup បានខកខានក្នុងការបង្ហាញខ្លួននៅ World Cup កាលពីឆ្នាំ១៩៩៨។

Ronaldo ខ្សែប្រយុទ្ធ Manchester United ដែលមានវ័យ៣៧ឆ្នាំទៅហើយនោះ ចង់បង្ហាញខ្លួននៅ World Cup ប្រទេសកាតា។ ប្រធានក្រុមរូបនេះ បាននិយាយថា៖ ” សម្រាប់ពួកយើង ការប្រកួតនេះនេះ គឺជាបញ្ហាជីវិត និងសេចក្តីស្លាប់។ វាជាទំនួលខុសត្រូវក្នុងការឈ្នះការប្រកួតនេះ។ សម្រាប់ពួកយើង ក៏ជាការប្រកួតនៃជីវិតរបស់យើងផងដែរ។ ពួកគេ [ម៉ាសេដូនីខាងជើង] បានធ្វើឱ្យ [គូប្រជែង] ភ្ញាក់ផ្អើលនៅក្នុងការប្រកួតជាច្រើន ប៉ុន្តែខ្ញុំជឿថា ពួកគេនឹងមិនធ្វើឱ្យយើងភ្ញាក់ផ្អើលនោះទេ។”

Ronaldo គឺជាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេក្នុងបាល់ទាត់អន្តរជាតិបុរស ដោយរកបាន ១១៥ គ្រាប់ក្នុងនោះមាន ៧ គ្រាប់ក្នុងការប្រកួត World Cup ។ កីឡាករនេះ បង្ហាញខ្លួនបានក្នុងព្រឹត្តិការណ៍ World Cup ចំនួន ៤ផ្សេងៗគ្នា។ តារាងបាល់ទាត់របស់ព័រទុយហ្គាល់ បានឈ្នះពានរង្វាន់ Euro 2016 ប៉ុន្តែលើកនេះ ទំនងជាឱកាសចុងក្រោយរបស់គាត់ នៅ World Cup ។

កុំភ្លេចរង់ចាំទស្សនាការប្រកួតនៃក្របខណ្ឌ Premier League នៅ CTN និង MyTV បណ្ដើរ លេងឆាតកម្សាន្តបណ្តើរ តាមរយៈតេឡាក្រាមលេខទូរសព្ទ +85578666500 ប៉ុន្តែកុំភ្លេចដាក់រូបភាពពិតប្រាកដរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នក នឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង