ខ្សែការពារកណ្តាលរបស់ក្លិបតោខៀវ Chelsea កីឡាករ Andreas Christensen នឹងចាកចេញពីក្របខណ្ឌ Premier League ដើម្បីចូលរួមជាមួយក្លិប Barcelona ។ Andreas Christensen នឹងផុតកុងត្រានៅដំណាច់រដូវកាលនេះ បន្ទាប់ពីរួមរស់ជាមួយក្លិបនៅកីឡដ្ឋាន Stamford Bridge រយៈពេល ១០ឆ្នាំ ។
អ្នកជំនាញការផ្ទេរកីឡាករ Fabrizio Romano បានបញ្ជាក់នៅលើបណ្ដាញសង្គមរបស់ខ្លួនផងដែរចំពោះការចាកចេញរបស់ Christensen ទៅកាន់ក្លិបនៅកីឡដ្ឋាន Nou Camp ។
Christensen បានចូលរួមជាមួយ Chelsea ពីក្រុម Brondby កាលពីអាយុ ១៥ឆ្នាំ ក្នុងឆ្នាំ២០១២ ហើយបានបន្តបង្ហាញខ្លួនច្រើនជាង ១៥០ដងសម្រាប់ក្រុមតោខៀវ ដោយបានជួយឱ្យពួកគេ ឈ្នះពានរង្វាន់ជាច្រើន រួមទាំង Champions League កាលពីរដូវកាលមុនផងដែរ។ ខ្សែការពារកណ្តាលរូបនេះ បានលេងតែមួយដងគត់នៅក្របខណ្ឌ Premier League ចាប់តាំងពីចុងខែធ្នូមក។
កុំភ្លេចរង់ចាំទស្សនាការប្រកួតនៃក្របខណ្ឌ Premier League នៅ CTN និង MyTV បណ្ដើរ លេងឆាតកម្សាន្តបណ្តើរ តាមរយៈតេឡាក្រាមលេខទូរសព្ទ +85578666500 ប៉ុន្តែកុំភ្លេចដាក់រូបភាពពិតប្រាកដរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នក នឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕