សមាគមបាល់ទាត់អេហ្ស៊ីប បាននិយាយថា ខ្សែប្រយុទ្ធ Mohamed Salah បានទទួលការរើសអើងជាតិសាសន៍ អំឡុងពេលការប្រកួត Play-off World Cup របស់អេហ្ស៊ីបជាមួយសេណេហ្គាល់។
ក្រុមទាំងពីរ បានជួបគ្នាក្នុងការប្រកួតជើងទីពីរ នៅកីឡដ្ឋាន Stade Me Abdoulaye Wade ក្នុងទីក្រុង Diamniadio ប្រទេសសេណេហ្គាល់ ហើយក្រុមម្ចាស់ផ្ទះ បានយកឈ្នះតាមរយៈការស៊ុតបាល់ប៉េណាល់ទី។
មិត្តរួមក្រុម Liverpool របស់ Salah ពោលគឺ Sadio Mane បានស៊ុតបាល់បញ្ចូលទីសម្រេច ជួយឱ្យសេណេហ្គាល់ទទួលបានកៅអីនៅ World Cup ឆ្នាំ២០២២ ក្នុងប្រទេសកាតា។ Salah បានខកខានការទាត់ប៉េណាល់ទីរបស់គាត់ ដោយត្រូវបានអ្នកគាំទ្រម្ចាស់ផ្ទះបាញ់ឡាស៊ែរចំផ្ទៃមុខរបស់គាត់ ពីហ្វូងមនុស្ស។
សមាគមបាល់ទាត់អេហ្ស៊ីបបានអះអាងថា មានការរើសអើងជាច្រើនទៀតនៅកីឡដ្ឋាន។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ បានធ្វើឡើងសំដៅទៅលើការបំពានលើការរើសអើងជាតិសាសន៍ ដែលមានគោលបំណងទៅលើកីឡាកររបស់ពួកគេ។ ហ្វូងមនុស្ស ក៏បានបំភិតបំភ័យកីឡាករដោយការគប់ដប និងដុំថ្មទៅលើពួកគេអំឡុងពេលកម្តៅសាច់ដុំ។ រថយន្តក្រុងរបស់ក្រុមអេហ្ស៊ីប ក៏បានបែកកញ្ចក់បង្អួច ដោយសារអំពើហិង្សា។
សមាគមបាល់ទាត់អេហ្ស៊ីប មានព័ស្តុតាងជារូបភាព និងវីដេអូ នៅក្នុងពាក្យបណ្តឹងដែលបានដាក់ជូនអ្នករៀបចំផងដែរ។
កុំភ្លេចរង់ចាំទស្សនាការប្រកួតនៃក្របខណ្ឌ Premier League នៅ CTN និង MyTV បណ្ដើរ លេងឆាតកម្សាន្តបណ្តើរ តាមរយៈតេឡាក្រាមលេខទូរសព្ទ +85578666500 ប៉ុន្តែកុំភ្លេចដាក់រូបភាពពិតប្រាកដរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នក នឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕