×

មិត្តរួមក្រុមមកពី Liverpool និង West Ham រិះគន់សំឡេង “boo” មកលើ Maguire របស់ Man Utd

Jordan Henderson និង Declan Rice ព្រមទាំងគ្រូបង្វឹកអង់គ្លេស លោក Gareth Southgate បានធ្វើការរិះគន់អ្នកគាំទ្រអង់គ្លេស ដែលបានធ្វើសំឡេង “boo” ចំពោះ Harry Maguire នៅក្នុងជ័យជម្នះកាលពីថ្ងៃអង្គារលើក្រុមកូឌីវ័រ។

ទង្វើរបស់អ្នកគាំទ្រអង់គ្លេស បានធ្វើឡើងនៅពេលដែលឈ្មោះរបស់ Maguire ត្រូវបានប្រកាស។ ខ្សែការពាររូបនេះ បានទទួលរងការរិះគន់យ៉ាងខ្លាំងចំពោះការលេងរបស់គាត់សម្រាប់ក្លិប Manchester United ក្នុងរដូវកាលនេះ។

Maguire បានរួមចំណែកជួយឱ្យអង់គ្លេសឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ World Cup ឆ្នាំ ២០១៨ និងវគ្គផ្ដាច់ព្រ័ត្រ Euro 2020 ។ ទោះបីជាទម្រង់លេងនៅក្លិបរបស់គាត់មិនសូវល្អក៏ដោយ Maguire បានរក្សាកន្លែងរបស់ខ្លួន នៅក្នុងក្រុមរបស់លោក Southgate សម្រាប់ការប្រកួតមិត្តភាពរបស់ក្រុមអង់គ្លេស ទល់នឹងប្រទេសស្វីស និងកូឌីវ័រ។

ប្រធានក្រុម Liverpool កីឡាករ Henderson ថា៖ “ខ្ញុំមិនយល់អ្វីដែលបានកើតឡើងនៅ Wembley យប់នេះទេ។ Harry Maguire គឺជាកីឡាករដ៏អស្ចារ្យសម្រាប់ក្រុមអង់គ្លេស។ បើគ្មានគាត់ ការរីកចំរើនកាលពីព្រឹត្តិការណ៍ពីរលើកចុងក្រោយ នឹងមិនអាចទៅរួចទេ”។

ចំណែកតារា West Ham កីឡាករ Declan Rice ថា៖ “វាជាភាពអាម៉ាសទាំងស្រុងពីអ្នកណាដែល Boo នៅយប់នេះ។ HarryMaguire ធ្វើបានយ៉ាងល្អពីដើមរៀងមក នៅពេលដែលគាត់ពាក់អាវរបស់អង់គ្លេស។ ការចំអកលើកីឡាករខ្លួនឯង ជាពិសេសជាមួយនឹងការប្រកួតដ៏សំខាន់ដែលនឹងមកដល់ គឺមិនសមហេតុសមផលទាល់តែសោះឡើយ”។

កុំភ្លេចរង់ចាំទស្សនាការប្រកួតនៃក្របខណ្ឌ Premier League នៅ CTN និង MyTV បណ្ដើរ លេងឆាតកម្សាន្តបណ្តើរ តាមរយៈតេឡាក្រាមលេខទូរសព្ទ +85578666500 ប៉ុន្តែកុំភ្លេចដាក់រូបភាពពិតប្រាកដរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នក នឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង