Bruno Fernandes ដែលរកបាន២គ្រាប់ទល់នឹងក្រុមជម្រើសជាតិម៉ាសេដូនី ដើម្បីយោងក្រុមជម្រើសជាតិព័រទុយហ្គាល់ឡើងទៅលេង World Cup ២០២២ នៅកាតា ត្រូវបានរាយការណ៍ថា នឹងចុះហត្ថលេខាលើកុងត្រាថ្មីជាមួយក្លិប Manchester United ដែលអនុញ្ញាតឱ្យគេស្នាក់នៅរហូតដល់ឆ្នាំ២០២៧។
យោងតាមអ្នកកាសែតដែលអាចទុកចិត្តបាន Fabrizio Romano កីឡាកររបស់ក្លិប Manchester United នឹងចុះហត្ថលេខាលើកិច្ចសន្យាថ្មីរបស់គាត់ នៅពេលដែលគាត់ត្រលប់ទៅប្រទេសអង់គ្លេសវិញ។ Romano អះអាងថាការប្រកាសជាផ្លូវការថា កិច្ចសន្យានេះនឹងត្រូវបានធ្វើឡើងនៅប៉ុន្មានថ្ងៃខាងមុខនេះ។
Fernandes នៅសល់កុងត្រា ៣ឆ្នាំទៀតលើកិច្ចសន្យាបច្ចុប្បន្នជាមួយ Man Utd។ គេជាកីឡាករដែលបានក្លាយជាតួអង្គសំខាន់ក្រោមការដឹកនាំរបស់អតីតអ្នកចាត់ការ លោក Ole Gunnar Solskjaer បន្ទាប់ពី Bruno Fernandes បានចូលរួមពីក្លិប Sporting Lisbon កាលពីខែមករា ឆ្នាំ២០២០។
កីឡាករអន្តរជាតិព័រទុយហ្គាល់រូបនេះ នឹងទទួលការដំឡើងប្រាក់ឈ្នួលប្រចាំសប្តាហ៍ កើនឡើងដល់ ២៤ម៉ឺនផោនក្នុងមួយសប្តាហ៍។
កុំភ្លេចរង់ចាំទស្សនាការប្រកួតនៃក្របខណ្ឌ Premier League នៅ CTN និង MyTV បណ្ដើរ លេងឆាតកម្សាន្តបណ្តើរ តាមរយៈតេឡាក្រាមលេខទូរសព្ទ +85578666500 ប៉ុន្តែកុំភ្លេចដាក់រូបភាពពិតប្រាកដរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នក នឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕