West Ham បានឡើងមកឈរនៅលេខ៦ ក្នុងតារាងក្របខណ្ឌ Premier League ជាមួយនឹងជ័យជម្នះលើក្រុម Everton ដែលមានគ្នា ១០នាក់ ក្នុងលទ្ធផល ២-១ កាលពីយប់មិញ។
Aaron Cresswell បានស៊ុតបាល់ពិន័យ Free-kick យ៉ាងអស្ចារ្យ ដើម្បីបើកការស៊ុតបញ្ចូលទីសម្រាប់ក្រុមម្ចាស់ផ្ទះ នៅពេលដែលអ្នកចាំទី Jordan Pickford របស់អង់គ្លេស មិនអាចជួយសង្គ្រោះបាន នៅកីឡដ្ឋាន London នៅនាទី៣២។
ប៉ុន្តែ Everton ដែលមិនស្គាល់ពាក្យថាឈ្នះក្រៅដីចាប់តាំងពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២១ បានវាយបក១គ្រាប់ ខណៈដែល Dominic Calvert-Lewin បានស៊ុតប៉ះបង្គោលទី មុនពេល Mason Holgate ទាត់ Volley ត្រូវកីឡាករ Pablo Fornals ដើម្បីផ្ដល់ការតាមស្មើ ១-១ នៅនាទីទី៥៣។
៥នាទី ក្រោយមក ខ្សែបម្រើ Jarrod Bowen ដែលទើបជាសះស្បើយពីរបួស ទាត់បញ្ចូលទី ដើម្បីរកគ្រាប់ទី២ ឱ្យ West Ham ។ អ្វីៗកាន់តែអាក្រក់ទៅៗសម្រាប់ក្រុមភ្ញៀវ នៅពេលដែលប្រធានក្រុម Michael Keane ត្រូវបានបណ្តេញចេញ។
Everton ឈរនៅលេខ ១៧ ក្នុងក្របខណ្ឌ Premier League មាន ៣ពិន្ទុដាច់ពីក្រុម Watford លេខ ១៨។ ប្រកួតបន្ទាប់ ពួកគេនឹងជួបក្រុម Burnley ដែលជាក្រុមលេខ១៩។
កុំភ្លេចរង់ចាំទស្សនាការប្រកួតនៃក្របខណ្ឌ Premier League នៅ CTN និង MyTV បណ្ដើរ លេងឆាតកម្សាន្តបណ្តើរ តាមរយៈតេឡាក្រាមលេខទូរសព្ទ +85578666500 ប៉ុន្តែកុំភ្លេចដាក់រូបភាពពិតប្រាកដរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នក នឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕