×

Arsenal ខកខានឱកាសឡើងលេខ៤ ក្រោយចាញ់ Crystal Palace

លោក Mikel Arteta អ្នកចាត់ការក្រុម Arsenal បានសុំទោសចំពោះទម្រង់លេងរបស់ក្រុមរបស់គាត់នៅក្នុងបរាជ័យរបស់ពួកគេនៅក្រោមថ្វីជើង Crystal Palace ៣-០។

 

ក្រុមភ្ញៀវ Arsenal បានសម្លឹងរកការវិលទៅកាន់ក្រុមកំពូលទាំងបួនវិញ។ ក្រុមកាំភ្លើងធំ នឹងឡើងពីលើគូប្រជែង Tottenham Hotspur ជាមួយនឹងជ័យជម្នះ ឬស្មើ។

 

ការតែតបាល់របស់ Jean-Philippe Mateta បន្ទាប់ពីការស៊ុតបាល់ហ្វ្រីឃីក បានផ្ដល់ការនាំមុខសម្រាប់ក្រុមម្ចាស់ផ្ទះ Crystal Palace នៅនាទីទី១៦។ អ្វីៗកាន់តែអាក្រក់ នៅពេលដែល Jordan Ayew គេចចេញពីខ្សែការពារ Arsenal ពីរនាក់ ហើយបានទាត់បាល់រំលង Aaron Ramsdale។ Wilfried Zaha ទទួលបានបាល់១១ម៉ែត្រ ទាត់បញ្ចូលទីនៅនាទីទី៧៤។

 

ជ័យជម្នះនេះជាលើកទីមួយរបស់ Palace នៅក្នុងដី ក្នុងឆ្នាំ២០២២ ធ្វើឱ្យពួកគេឡើងទៅលេខ៩ ខណៈដែល Arsenal នៅតែឈរនៅលេខ៥ ដោយមានពិន្ទុស្មើ Spurs តែសល់មួយប្រកួតក្នុងដៃ។

 

កុំភ្លេចរង់ចាំទស្សនាការប្រកួតនៃក្របខណ្ឌ Premier League នៅ CTN និង MyTV បណ្ដើរ លេងឆាតកម្សាន្តបណ្តើរ តាមរយៈតេឡាក្រាមលេខទូរសព្ទ +85578666500 ប៉ុន្តែកុំភ្លេចដាក់រូបភាពពិតប្រាកដរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នក នឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង