pinuppinup casinomostbet1 win1win kzmostbetpinup4r betpinup india1 winmostbet casinopinup indiapin uplucky jet crashparimatchmostbet1 win azmost betlucky jetmostbet lucky jet1 win casinomostbet onlinemostbet casino1 win online1winlucky jet casinopin up kzmostbet kz1 winmosbet1 win casinomostbet azmosbet casino1 win aviatorlucky jet casinomostbet az casinopin up 7771 win gameaviator4rabet1win yüklə1win slots1 вин авиаторmosbet aviatorpin up bettingmostbet indiapinap4x betparimatch1win aviator4rabet casino
×

លោក Mike Dean អាជ្ញាកណ្ដាលត្រៀមចូលនិវត្តន៍ ថាអ្នកចាត់ការដែលកាចបំផុតគឺលោក Wenger

លោក Mike Dean បានទទូចថា លោក Arsene Wenger អតីតអ្នកចាត់ការក្រុមកាំភ្លើងធំ Arsenal ជាអ្នកចាត់ការដែលមានចរិតគួរឱ្យខ្លាចជាងគេ ខណៈលោក Sir Alex Ferguson របស់ Manchester United ជាអ្នកចាត់ការដែលកាចគួរសមផងដែរ។

 

អាជ្ញាកណ្តាលនៃក្របខណ្ឌ Premier League បាននិយាយពីអាជីពដ៏យូរអង្វែងរបស់គាត់ក្នុងវិស័យបាល់ទាត់ ខណៈគាត់នឹងចូលនិវត្តន៍ពីអាជីពមួយនេះ នៅចុងបញ្ចប់នៃរដូវកាល ២០២១-២២។

 

Dean នឹងចូលនិវត្តន៍ បន្ទាប់ពីធ្វើការជាអាជ្ញាកណ្ដាលអស់រយៈពេល ២២ឆ្នាំ។ គាត់បានបង្កើតទំនាក់ទំនងជាមួយនឹងកីឡាករ និងអ្នកចាត់ការល្បីៗមួយចំនួន នៅក្នុងកីឡាបាល់ទាត់ រាប់បញ្ចូលទាំងលោក Sir Alex ដែលបានដឹកនាំក្រុម Man United អស់រយៈពេល ២៧ឆ្នាំ និងឈ្នះពានរង្វាន់ Premier League ចំនួន ១៣ដង។

 

លោក Sir Alex តែងតែមានប្រវត្តិប្រឆាំងនឹងការសម្រេចចិត្តរបស់អាជ្ញាកណ្ដាល ដោយសារតែភាពឆេវឆាវរបស់គាត់។ ប៉ុន្តែ Dean បានបដិសេធថាលោកមិនមែនជាអ្នកចាត់ការដែលកាចបំផុតទេ។ លោក Dean ថា លោក Arsene Wenger ទៅវិញទេ ដែលគួរឱ្យខ្លាចជាង Sir Alex ទៅទៀត។ នៅពេលសួរថា តើអ្នកណាជាអ្នកចាត់ការដែលគួរឱ្យខ្លាចបំផុត គាត់បានប្រាប់ BBC Sport ថា៖ “វាត្រូវតែជា Arsene នៅពេលដែលគាត់នៅ Arsenal ហើយ”។

 

“ខ្ញុំគិតថាវាលំបាក មិនមែនគ្រប់ការប្រកួតរបស់ Arsenal ទេ ប៉ុន្តែនៅពេលគាត់ (Wenger) ជាអ្នកចាត់ការពួកគេ។ នៅពេលមានវត្តមានរបស់គាត់ គ្រប់ពេលវេលាគាត់ចង់បានអ្វីដែលល្អបំផុតសម្រាប់ Arsenal ហើយគាត់ហ៊ានប្រឆាំងនឹងអ្នកដើម្បីធ្វើវា”។

 

កុំភ្លេចរង់ចាំទស្សនាការប្រកួតនៃក្របខណ្ឌ Premier League នៅ CTN និង MyTV បណ្ដើរ លេងឆាតកម្សាន្តបណ្តើរ តាមរយៈតេឡាក្រាមលេខទូរសព្ទ +85578666500 ប៉ុន្តែកុំភ្លេចដាក់រូបភាពពិតប្រាកដរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នក នឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង