អ្នកចាត់ការក្រុម Arsenal លោក Mikel Arteta បានបញ្ជាក់ពីករណីរបួសរបស់កីឡាករពីរនាក់ បន្ទាប់ពីបរាជ័យក្នុងលទ្ធផល ៣-០ ក្នុងក្របខណ្ឌ Premier League នៅលើទឹកដីរបស់ក្រុម Crystal Palace កាលពីយប់មិញ។
បរាជ័យនេះ ធ្វើឱ្យ Arsenal នៅតែតាមពីក្រោយក្រុម Tottenham Hotspur សម្រាប់កៅអីកំពូលទាំង៤ ជាមួយនឹងមួយប្រកួតនៅក្នុងដៃ ប៉ុន្តែ ពួកគេមានបញ្ហារបួសសំខាន់ដែលត្រូវដោះស្រាយ។
Kieran Tierney បានរងរបួសជង្គង់ នៅមុនការប្រកួត London Derby ។ នៅកន្លែងផ្សេងទៀត Thomas Partey បានទទួលរងរបួសភ្លៅ ដែលជារបួសចាស់។
លោក Arteta បាននិយាយថា អ្នកទាំងពីរ អាចនឹងអវត្តមានសម្រាប់ការប្រកួតដែលនៅសល់របស់ Arsenal សម្រាប់រដូវកាលនេះ ជាពិសេស Tierney បានទៅជួបនឹងគ្រូពេទ្យឯកទេស។ គាត់បានបន្ថែមនៅលើ Partey ថា វាជាការព្រួយបារម្ភដ៏ធំមួយសម្រាប់ក្រុមរបស់គាត់ផងដែរ។
កុំភ្លេចរង់ចាំទស្សនាការប្រកួតនៃក្របខណ្ឌ Premier League នៅ CTN និង MyTV បណ្ដើរ លេងឆាតកម្សាន្តបណ្តើរ តាមរយៈតេឡាក្រាមលេខទូរសព្ទ +85578666500 ប៉ុន្តែកុំភ្លេចដាក់រូបភាពពិតប្រាកដរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នក នឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕