×

Man City ចេញ​សេចក្តី​ថ្លែងការណ៍​ដើម្បី​បំភ្លឺ​ទាក់ទង​នឹង​ករណី​កីឡាករ​របស់​ខ្លួន

Manchester City បានចេញសេចក្តីថ្លែងការណ៍មួយថា៖ “ក្លិប Manchester City អាចបញ្ជាក់ថា បន្ទាប់ពីគាត់ត្រូវបានចោទប្រកាន់ដោយប៉ូលីសនៅថ្ងៃនេះ Benjamin Mendy ត្រូវបានព្យួរទុករង់ចាំការស៊ើបអង្កេត។
បញ្ហានេះស្ថិតនៅក្រោមដំណើរការផ្លូវច្បាប់ ហើយដូច្នេះក្លិបមិនអាចធ្វើការអត្ថាធិប្បាយបន្ថែមបានទេលុះត្រាតែដំណើរការនោះចប់។”

Benjamin Mendy បានចូលរួមជាមួយ Manchester City ពី Monaco ក្នុងតម្លៃ ៥២លានផោនក្នុងឆ្នាំ ២០១៧ ដែលជាថ្លៃកំណត់ត្រាពិភពលោកសម្រាប់ខ្សែការពារម្នាក់នៅពេលនោះ។

សូមរំឭកថា Mendy អាយុ ២៧ឆ្នាំត្រូវបានចោទប្រកាន់ពីបទរំលោភបំពានផ្លូវភេទ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង