×

Premier League ៖ ការវិភាគមុន​ការប្រកួត​រវាងក្រុម Man City vs Arsenal ដែល​ទូរទស្សន៍ MYTV នឹង​ផ្សាយបន្តផ្ទាល់​ការប្រកួតនេះ

ការត្រលប់មកវិញទាន់ពេលវេលារបស់កីឡាករ Aubameyang និងកីឡាករ Lacazette ដែលទាំងពីរស៊ុតបញ្ចូលទីបានសម្រេចដូចគ្នា នៅពាក់កណ្តាលសប្តាហ៍នេះ នឹងបង្ហាញថាក្រុមកាំភ្លើងធំ Arsenal មានចំណុចល្អមិនអាចកាត់ថ្លៃបាននៅតំបន់ប្រយុទ្ធ ហើយក្រុមកាំភ្លើងធំស្ថិតនៅក្នុងស្ថានភាពល្អប្រសើរ ជាងពេលជួបក្រុមតោខៀវ Chelsea កាលពីសប្ដាហ៍មុន។

ទោះយ៉ាងណាបញ្ហាចាស់ដដែលនៅតែមានចំពោះក្រុមរបស់លោកគ្រូបង្វឹក អាតេតា ដែលក្រុមរបស់គេគួរតតាំងប្រយុទ្ធបន្ថែមទៀត ប៉ុន្តែនឹងត្រូវបរាជ័យដោយភាពខ្លាំងនិងកម្រិតកំពូលរបស់ម្ចាស់ជើងឯករដូវកាលចាស់។

ក្រុមទាំងពីរបានកត់ត្រាជ័យជម្នះជាមួយនឹងគ្រាប់បាល់លើសពីបួនគ្រាប់ដូចគ្នានៅក្នុងការប្រកួតចុងក្រោយរបស់ពួកគេ ដោយក្រុម Man City បានទទួលជ័យជម្នះ ៥-០ លើក្រុម Norwich City ខណៈដែលក្រុមកាំភ្លើងធំបានផ្តួលក្រុម West Bromwich Albion ៦-០ នៅក្នុងពានរង្វាន់ EFL Cup ។

-ជម្រើសកីឡាករ១១នាក់ដំបូងដែលទំនងនឹងត្រូវបានជ្រើសរើស របស់ក្រុម Man City ៖ Ederson (GK); Walker, Dias, Laporte, Cancelo; Rodri, Gundogan, Grealish; Mahrez, Jesus, Sterling

-ជម្រើសកីឡាករ១១នាក់ដំបូងដែលទំនងនឹងត្រូវបានជ្រើសរើស របស់ក្រុម Arsenal ៖ Leno (GK); Cedric, Holding, Mari, Tierney; Xhaka, Lokonga; Saka, Odegaard, Smith Rowe; Aubameyang

ក្រុមការងារ នៅ CBS Sports ទាយលទ្ធផលសម្រាប់ជំនួបនៅយប់នេះគឺ ៖ Man City ៣-១ Arsenal៕ ស្ថានីយទូរទស្សន៍ MYTV នឹងផ្សាយបន្តផ្ទាល់ការប្រកួតនេះ។ សូមប្រិយមិត្ត កុំភ្លេចចូលរួមតាមដានទស្សនាទាំងអស់គ្នា។

កម្មវិធី CBS Fantasy Leagueដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០។
សម្រាប់ការចូលរួមលេងកម្មវិធី CBS Fantasy League ប្រិយមិត្តអាចបន្តចុះឈ្មោះរហូតដល់សប្តាហ៍ទី៦ ទើបក្រុមការងារ CBS Fantasy League នឹងបិទការចុះឈ្មោះ។ ប្រសិនបើមិនអាច Upload រូបភាពប្រតិបត្តិការចូលក្នុងទម្រង់ចុះឈ្មោះ សូមជ្រើសរើស Browsers ឬទូរសព្ទផ្សេងទៀត។ សម្រាប់អ្នកដែលមានគណនីធនាគារផ្សេង សូមផ្ទេរចូលគណនីបង់ប្រាក់ទាំង៣ ដែលមាននៅក្នុងវីដេអូ ដើម្បីបង់ប្រាក់។

League code: ecnoku ចុះឈ្មោះ http://pluskh.com.kh/fantasy/ ពិនិត្យឈ្មោះដែលបានចុះនៅទីនេះ http://www.pluskh.com.kh/fantasy/validate/

អ្នកអាចចែករំលែកដោយ៖

Loading...
អត្ថបទទាក់ទង