×

Premier League ៖ ចំណាប់អារម្មណ៍​និង​ការវិភាគ​មុនការប្រកួត​រវាងក្រុម Manchester City vs Arsenal ពីសំណាក់​អ្នកគាំទ្រ​ក្រុមទាំងពីរ

លោក យោប ហ្វារ៉ាត់ អ្នកគាំទ្រ Man City ដែលធ្លាប់ចូលរួមកម្មវិធី CBS Fan Zone បានថ្លែងថា “សម្រាប់ការប្រកួត Premier League សប្តាហ៍ទីបីនេះ ក្នុងនាមជាអ្នកគាំទ្រ Man City ម្នាក់ ដែលក្រុមរបស់ខ្ញុំត្រៀមប្រកួតទល់នឹង Arsenal ខ្ញុំមានអារម្មណ៍ថា រំភើប និងទន្ទឹងរង់ចាំទស្សនាការប្រកួតដ៏ធំនាល្ងាចថ្ងៃសៅរ៍ខាងមុខនេះ។ សម្រាប់លទ្ធផល ដ្បិត Arsenal ធ្វើមិនបានល្អនាពីរប្រកួតកន្លងមក ប៉ុន្តែនេះគឺជាការប្រកួតថ្មីសុទ្ធសាធ ដូច្នេះរឿងអ្វីក៏អាចកើតឡើងបានដែរ។ Arsenal នៅតែជាក្រុមខ្លាំង ជាមួយនឹងធនធានកីឡាករដ៏ល្អ ហើយមិនចម្លែកទេបើសិនជាពួកគេអាចយកបានបីពិន្ទុពីទឹកដី Etihad Stadium នោះ។ ខ្ញុំសូមព្យាករណ៍ថា Man City នឹងឈ្នះ តែឈ្នះដោយលំបាក។ Man City 4-0 Arsenal”។

ចំណែកឯលោក ជា រិទ្ធធេង តំណាងឱ្យក្រុមអ្នកគាំទ្រ Arsenal បានរៀបរាប់ថា “សម្រាប់ការប្រកួត Premier League សប្តាហ៍ទីបីនេះ Arsenalនឹងទៅសួរសុខទុក្ខម្ចាស់ជើងឯកចាស់ ខ្ញុំមានអារម្មណ៍ថា រំភើប និងទន្ទឹងរង់ចាំទស្សនាការប្រកួតដ៏ធំនាល្ងាចម៉ោងដ៏ល្អគឺ6:30នាទី ថ្ងៃសៅរ៍ខាងមុខនេះ។ ដូចដឹងស្រាប់ហើយ ២ប្រកួតកន្លងមកArsenalធ្វើមិនបានល្អទាល់តែសោះ ទាំងជើងក្រោម និងប្រយុទ្ធជួរមុខ ដោយសារតែបញ្ហារបួសកីឡាករ និងកីឡាករខ្លះឆ្លងកូវីដ។ តែយប់មិញប្រយុទ្ធយើងបានត្រឡប់មកវិញហើយ ថែមទាំងបំពេញទីតាំងបម្រើដោយកីឡាករចំណូលថ្មី Odergaard។ ជាលទ្ធផលយើងយកឈ្នះWBAដោយលទ្ធដល់ទៅ6-0។ ដូចនេះទឹកចិត្តក្រុមបានប្រសើរជាងមុនច្រើន។ ដូចនេះខ្ញុំទស្សន៍ទាយលទ្ធផលថា 1-1”។

គួររម្លឹកផងដែរថា ក្រុមការងារ នៅ CBS Sports ទាយលទ្ធផលសម្រាប់ជំនួបនៅយប់នេះគឺ ៖ Man City ៣-១ Arsenal៕ ស្ថានីយទូរទស្សន៍ MYTV នឹងផ្សាយបន្តផ្ទាល់ការប្រកួតនេះ។ សូមប្រិយមិត្ត កុំភ្លេចចូលរួមតាមដានទស្សនាទាំងអស់គ្នា។

កម្មវិធី CBS Fantasy Leagueដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០។
សម្រាប់ការចូលរួមលេងកម្មវិធី CBS Fantasy League ប្រិយមិត្តអាចបន្តចុះឈ្មោះរហូតដល់សប្តាហ៍ទី៦ ទើបក្រុមការងារ CBS Fantasy League នឹងបិទការចុះឈ្មោះ។ ប្រសិនបើមិនអាច Upload រូបភាពប្រតិបត្តិការចូលក្នុងទម្រង់ចុះឈ្មោះ សូមជ្រើសរើស Browsers ឬទូរសព្ទផ្សេងទៀត។ សម្រាប់អ្នកដែលមានគណនីធនាគារផ្សេង សូមផ្ទេរចូលគណនីបង់ប្រាក់ទាំង៣ ដែលមាននៅក្នុងវីដេអូ ដើម្បីបង់ប្រាក់។

League code: ecnoku ចុះឈ្មោះ http://pluskh.com.kh/fantasy/ ពិនិត្យឈ្មោះដែលបានចុះនៅទីនេះ http://www.pluskh.com.kh/fantasy/validate/

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង