នៅក្នុងការប្រកួតនេះនឹងក្លាយជាបរិយាកាសអបអរសាទរសម្រាប់ក្រុមបិសាចក្រហម Manchester United នៅពេលដែលពួកគេជួបក្រុម Wolverhampton Wanderers នៅកីឡដ្ឋាន Molineux នៅថ្ងៃអាទិត្យ សម្រាប់ការប្រកួតសប្ដាហ៍ទី៣ នៃរដូវកាលថ្មីនៃក្របខ័ណ្ឌ Premier League ២០២១-២០២២។
លោកគ្រូបង្វឹក Ole Gunnar Solskjaer នឹងត្រួតពិនិត្យការប្រកួតក្របខ័ណ្ឌ Premier League ជាលើកទី១០០ របស់ខ្លួនក្នុងឱកាសដឹកនាំក្រុមបិសាចក្រហម ហើយប្រវត្តិសាស្រ្តក៏អាចត្រូវបានកត់ត្រាផងដែរ នៅប៉ុន្មានថ្ងៃបន្ទាប់ពី ក្រុមជើងឯក២០សម័យបានចុះកិច្ចព្រមព្រៀងដ៏គួរឱ្យចាប់អារម្មណ៍មួយដើម្បីនាំយកកំពូលកីឡាករប្រចាំក្លិប (Legend) Cristiano Ronaldo ត្រលប់មកក្លិបវិញ។
-ជម្រើសកីឡាករ១១នាក់ដំបូងដែលទំនងនឹងត្រូវបានជ្រើសរើស របស់ក្រុម Wolverhampton Wanderers ៖ Sa (GK); Kilman, Coady, Saiss; Semedo, Neves, Moutinho, Marcal; Trincao, Jimenez, Traore
-ជម្រើសកីឡាករ១១នាក់ដំបូងដែលទំនងនឹងត្រូវបានជ្រើសរើស របស់ក្រុម Manchester United ៖ De Gea (GK); Wan-Bissaka, Varane, Maguire, Shaw; Fred, Matic; Sancho, Fernandes, Pogba; Greenwood
ការប្រកួតរវាងក្រុមទាំងពីរនេះជាធម្មតាតឹងតែង ហើយគួររម្លឹកផងដែរថា ការប្រកួតប្រជែង ៩ លើកចុងក្រោយ គឺត្រូវបានកំណត់ថាឈ្នះនិងចាញ់ដោយចំនួនគ្រាប់បាល់មិនច្រើនឡើយ ហើយគឺភាគច្រើនតែមួយគ្រាប់ប៉ុណ្ណោះ យើងអាចមើលឃើញថានេះគឺជាការជួបគ្នាដ៏លំបាកលំបិនមួយផ្សេងទៀត។
ក្រុមការងារនៅ CBS Sports ទាយលទ្ធផលសម្រាប់ជំនួបនៅយប់នេះគឺ ៖ Wolverhampton Wanderers ១-៣ Manchester United។ ស្ថានីយទូរទស្សន៍ CTN នឹងផ្សាយបន្តផ្ទាល់ការប្រកួតនេះ។ សូមប្រិយមិត្ត កុំភ្លេចចូលរួមតាមដានទស្សនាទាំងអស់គ្នា។
កម្មវិធី CBS Fantasy Leagueដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០។
សម្រាប់ការចូលរួមលេងកម្មវិធី CBS Fantasy League ប្រិយមិត្តអាចបន្តចុះឈ្មោះរហូតដល់សប្តាហ៍ទី៦ ទើបក្រុមការងារ CBS Fantasy League នឹងបិទការចុះឈ្មោះ។ ប្រសិនបើមិនអាច Upload រូបភាពប្រតិបត្តិការចូលក្នុងទម្រង់ចុះឈ្មោះ សូមជ្រើសរើស Browsers ឬទូរសព្ទផ្សេងទៀត។ សម្រាប់អ្នកដែលមានគណនីធនាគារផ្សេង សូមផ្ទេរចូលគណនីបង់ប្រាក់ទាំង៣ ដែលមាននៅក្នុងវីដេអូ ដើម្បីបង់ប្រាក់។
League code: ecnoku ចុះឈ្មោះ http://pluskh.com.kh/fantasy/ ពិនិត្យឈ្មោះដែលបានចុះនៅទីនេះ http://www.pluskh.com.kh/fantasy/validate/