×

Premier League ៖ ការវិភាគ​មុនការប្រកួត​រវាង​ក្រុម Tottenham Hotspur vs. Watford

ក្រុមមាន់ខ្នាយមាស Tottenham Hotspur នឹងសម្លឹងរកការបើករដូវកាលថ្មីជាមួយនឹងជ័យជម្នះ៣លើកជាប់ៗគ្នាក្នុងក្របខ័ណ្ឌ Premier League ជាលើកទី២របស់ខ្លួន ក្នុងរយៈពេល ១២ ឆ្នាំនៅពេលដែលពួកគេធ្វើជាម្ចាស់ផ្ទះ នៅពេលប៉ះនឹងក្រុម Watford ដែលទើបឡើងថ្មីៗមកក្របខ័ណ្ឌ Premier League នៅថ្ងៃអាទិត្យនេះ។

ក្រុមមាន់ខ្នាយមាសកំពុងឡើងជើងខ្លាំង បន្ទាប់ពីការចាប់ផ្តើមដ៏ត្រចះត្រចង់ពីរសប្ដាហ៍ដំបូងនៅក្នុងក្របខ័ណ្ឌ Premier League ក៏ដូចជាការវិវត្តនៅការប្រកួតទ្វីបអឺរ៉ុប ហើយលទ្ធផលវិជ្ជមានមួយទៀតគឺត្រូវរំពឹងនៅចុងសប្តាហ៍នេះ។

-ជម្រើសកីឡាករ១១នាក់ដំបូងដែលទំនងនឹងត្រូវបានជ្រើសរើស របស់ក្រុម Tottenham Hotspur ៖ Lloris (GK); Tanganga, Romero, Dier, Reguilon; Hojbjerg, Skipp, Dele; Lucas, Kane, Son

-ជម្រើសកីឡាករ១១នាក់ដំបូងដែលទំនងនឹងត្រូវបានជ្រើសរើស របស់ក្រុម Watford ៖ Bachmann (GK); Femenia, Troost-Ekong, Kabasele, Rose; Cleverley, Etebo, Louza; Sarr, Dennis, Sema

គួររម្លឹកផងដែរថាក្រុម Spurs មានកំណត់ត្រាគួរឱ្យចាប់អារម្មណ៍មួយទល់នឹងក្រុម Watford ហើយយើងអាចមើលឃើញថា ពួកគេនឹងបន្ដកំណត់ត្រានៅក្នុងការប្រកួតនេះជាមួយនឹងជ័យជម្នះជាប្រចាំនៅលើទឹកដីខ្លួនឯង។

ក្រុមការងារនៅ CBS Sports ទាយលទ្ធផលសម្រាប់ជំនួបនៅយប់នេះគឺ ៖ Tottenham Hotspur ៣-០ Watford ។

កម្មវិធី CBS Fantasy Leagueដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០។
សម្រាប់ការចូលរួមលេងកម្មវិធី CBS Fantasy League ប្រិយមិត្តអាចបន្តចុះឈ្មោះរហូតដល់សប្តាហ៍ទី៦ ទើបក្រុមការងារ CBS Fantasy League នឹងបិទការចុះឈ្មោះ។ ប្រសិនបើមិនអាច Upload រូបភាពប្រតិបត្តិការចូលក្នុងទម្រង់ចុះឈ្មោះ សូមជ្រើសរើស Browsers ឬទូរសព្ទផ្សេងទៀត។ សម្រាប់អ្នកដែលមានគណនីធនាគារផ្សេង សូមផ្ទេរចូលគណនីបង់ប្រាក់ទាំង៣ ដែលមាននៅក្នុងវីដេអូ ដើម្បីបង់ប្រាក់។

League code: ecnoku ចុះឈ្មោះ http://pluskh.com.kh/fantasy/ ពិនិត្យឈ្មោះដែលបានចុះនៅទីនេះ http://www.pluskh.com.kh/fantasy/validate/

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង