គិតត្រឹមសប្តាហ៍ទី៣ កំពូលកីឡាករស៊ុតបញ្ចូលទីច្រើនជាងគេទាំងបីរួមមាន កីឡាករ Michail Antonio (៣គ្រាប់) របស់ក្រុម West Ham United, កីឡាករ Bruno Fernandes (៣គ្រាប់) របស់ក្រុម Manchester United និងកីឡាករ Mason Greenwood (៣គ្រាប់) របស់ក្រុម Manchester United។
កំពូលកីឡាករទាំងបី ដែលបញ្ចូនបាល់ឱ្យមិត្តរួមក្រុមស៊ុតបញ្ចូលទីបានសម្រេចរួមមាន កីឡាករ Paul Pogba (៥ដង) របស់ក្រុម Manchester United, កីឡាករ Michail Antonio (៣ដង) របស់ក្រុម West Ham United និងកីឡាករ Gabrierl Jesus (៣ដង) របស់ក្រុម Manchester City។
កំពូលកីឡាករទាំងបី ដែលលើកបាល់កាត់ទៅកាន់មិត្តរួមក្រុមចំគោលដៅច្បាស់ៗរួមមាន កីឡាករ Trent Alexander-Arnold របស់ក្រុម Liverpool, កីឡាករ Pascal Groß របស់ក្រុម Brighton Hove Albion និងកីឡាករ Jarrod Bowen របស់ក្រុម West Ham United ។
កំពូលកីឡាករទាំងបីដែលបញ្ចូនបាល់ឱ្យមិត្តរួមក្រុមចំគោលដៅច្បាស់ៗរួមមានកីឡាករ Aymeric Laporte របស់ក្រុម Manchester City, កីឡាករ Rodri របស់ក្រុម Manchester City និង កីឡាករ Adam Webster របស់ក្រុម Brighton Hove Albion។
ក្រុមទាំងបីដែលមានភាគរយគ្រប់គ្រងបាល់ច្រើនជាងគេរួមមាន Manchester City (៧១.៣៣%), Brighton Hove Albion (៦២.៣៣%) និង Leeds United (៦១.៦៧%)។
ក្រុមដែលស៊ុតបាល់ពិន័យ១១ម៉ែត្របានសម្រេចរួមមាន Norwich City, Southampton និង Liverpool។
ក្រុមទាំងបីដែលរបូតគ្រាប់បាល់ច្រើនជាងគេរួមមាន Norwich City (១០គ្រាប់), Arsenal (៩គ្រាប់) និង Leeds United (៨គ្រាប់)។
ក្រុមទាំងបីដែលបង្កកំហុសច្រើនជាងគេរួមមាន Watford, Aston Villa និង Brentford។
ក្រុមទាំងបីដែលទទួលបានកាតលឿងច្រើនជាងគេរួមមាន Tottenham Hotspur (៩កាត), Manchester United (៨កាត), និង Everton (៨កាត)។
ក្រុមដែលទទួលបានកាតក្រហមក្នុងរដូវកាលថ្មីនេះ រួមមាន Arsenal, Chelsea និង Leicester City។
កំពូលកីឡាករទាំងបីដែលទទួលបានកាតលឿងច្រើនជាងគេរួមមាន កីឡាករ Christian Nørgaard (២កាត) របស់ក្រុម Brentford, កីឡាករ Paul Pogba (២កាត) របស់ក្រុម Manchester United និង កីឡាករ Bruno Fernandes របស់ក្រុម Manchester United។
កំពូលកីឡាករទាំងបីដែលទទួលបានកាតក្រហមច្រើនជាងគេរួមមាន កីឡាករ Granit Xhaka (១កាត) របស់ក្រុម Arsenal, កីឡាករ Reece James (១កាត) របស់ក្រុម Chelsea និង កីឡាករ Ayoze Pérez (១កាត) របស់ក្រុម Leicester City។
កំពូលកីឡាករអ្នកចាំទីទាំងបីដែលសង្រ្គោះបាលបានល្អជាងគេរួមមាន កីឡាករ Hugo Lloris របស់ក្រុម Tottenham Hotspur, កីឡាករ Illan Meslier របស់ក្រុម Leeds United និង កីឡាករ Nick Pope របស់ក្រុម Burnley៕
សូមជម្រាបជូនថា កម្មវិធី CBS Fanzone ចាក់ផ្សាយរៀងរាល់ថ្ងៃព្រហស្បតិ៍ ម៉ោង ២១:០០ – ២២:០០ នៅលើកញ្ចក់ទូរទស្សន៍ MyTV និងមានចាក់ផ្សាយឡើងវិញនៅលើកញ្ចក់ទូរទស្សន៍ CTN រៀងរាល់ថ្ងៃសៅរ៍ ម៉ោង ២១:០០ – ២២:០០ ។
កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy Leagueដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០។ សម្រាប់ការចូលរួមលេងកម្មវិធី CBS Fantasy League ប្រិយមិត្តអាចបន្តចុះឈ្មោះរហូតដល់សប្តាហ៍ទី៦ ទើបក្រុមការងារ CBS Fantasy League នឹងបិទការចុះឈ្មោះ។ ប្រសិនបើមិនអាច Upload រូបភាពប្រតិបត្តិការចូលក្នុងទម្រង់ចុះឈ្មោះ សូមជ្រើសរើស Browsers ឬទូរសព្ទផ្សេងទៀត។ សម្រាប់អ្នកដែលមានគណនីធនាគារផ្សេង សូមផ្ទេរចូលគណនីបង់ប្រាក់ទាំង៣ ដែលមាននៅក្នុងវីដេអូ ដើម្បីបង់ប្រាក់។
League code: ecnoku ចុះឈ្មោះ http://pluskh.com.kh/fantasy/ ពិនិត្យឈ្មោះដែលបានចុះនៅទីនេះ http://www.pluskh.com.kh/fantasy/validate/