កីឡាករអន្តរជាតិ Hwang Hee-chan របស់កូរ៉េខាងត្បូង បានចូលរួមជាមួយក្លិប Wolverhampton Wanderers ក្នុងកិច្ចព្រមព្រៀងខ្ចីជើងពីក្លិប RB Leipzig របស់អាល្លឺម៉ង់ ដោយក្លាយជាកីឡាករទី១៤ មកពីប្រទេសកូរ៉េខាត្បូង ដែលបានពាក់ឯកសណ្ឋានមានស្លាកក្របខណ្ឌ Premier League ។
Wolves បានប្រកាសកាលពីថ្ងៃអាទិត្យ ថាពួកគេ បានចុះហត្ថលេខានាំយកខ្សែប្រយុទ្ធវ័យ ២៥ ឆ្នាំរូបនេះ ក្នុងលក្ខខណ្ឌខ្ចីជើងសម្រាប់រដូវកាលនេះ ជាមួយនឹងជម្រើសសម្រាប់ការផ្ទេរជាអចិន្ត្រៃយ៍នៅរដូវក្តៅក្រោយ។
លក្ខខណ្ឌហិរញ្ញវត្ថុ មិនត្រូវបានបង្ហាញទេ ទោះបីជារបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយបានអះអាងថា ក្រុម Wolves ត្រូវបង់ ១៣ លានផោនដើម្បីបញ្ចប់ការផ្ទេរនេះ។
Hwang បានមើលការចាញ់ ១-០ របស់ Wolves ចំពោះ Manchester United នៅកីឡដ្ឋាន Molineux កាលពីថ្ងៃអាទិត្យ។
Hwang បានចាប់ផ្តើមអាជីពជាមួយក្លិបអន្តរជាតិរបស់ខ្លួននៅប្រទេសអូទ្រីស ដោយចុះហត្ថលេខាជាមួយក្លិប Red Bull Salzburg ក្នុងខែធ្នូ ឆ្នាំ២០១៤។ គេបានចំណាយពេលក្នុងរដូវកាលឆ្នាំ២០១៨-២០១៩ ជាមួយក្រុម Hambruger SV ក្នុងលក្ខខណ្ឌខ្ចីជើង នៅលីគលំដាប់ទី២ នៃប្រទេសអាល្លឺម៉ង់។ នៅអូទ្រីស Hwang រកបាន ៤៥ គ្រាប់ ក្នុងការប្រកួតចំនួន ១២៦ ប្រកួត ក្នុងរយៈពេល ៤ រដូវកាលសម្រាប់ Salzburg។ Hwang ក៏បានលេងចំនួន ២រដូវកាល ជាមួយក្លិបលីគទី២អូទ្រីស FC Liefering ផងដែរ។
អាណត្តិរបស់ Hwang ជាមួយ RB Leipzig មិនទទួលបានជោគជ័យនោះទេ ព្រោះគេមិនមានគ្រាប់បាល់នៅក្នុងការប្រកួតក្របខណ្ឌ Bundesliga ក្នុងការបង្ហាញខ្លួនចំនួន ១៨ លើក កាលពីរដូវកាលមុន ហើយបន្ទាប់មក គេបានលេង២ប្រកួតទៀតនៅរដូវកាលនេះ។ ប៉ុន្តែ Hwang រកបាន ៣ គ្រាប់ក្នុងការប្រកួតពានរង្វាន់ DFB-Pokal ចំនួន ៥ លើក កាលពីរដូវកាលមុន។
Hwang ដែលត្រូវបានគេដាក់រហស្សនាមថា Bull ចំពោះរបៀបលេងឆេវឆាវរបស់គាត់ នឹងចាប់ផ្តើមថ្មីនៅប្រទេសអង់គ្លេស ជាមួយក្រុម Wolves។
លោក Scott Sellars នាយកបច្ចេកទេសរបស់ Wolves បាននិយាយថា៖ “Hwang គឺជាកីឡាករដែលយើងបានឃ្លាំមើលពីរបីឆ្នាំមកហើយ នៅពេលដែលគាត់នៅ Salzburg”។ “ គេមានទេពកោសល្យច្រើន និងមានភាពបត់បែន”។ គេអាចលេងបានគ្រប់មុខតំណែងក្នុងតួនាទីជា ខ្សែប្រយុទ្ធ ខ្សែប្រយុទ្ធទី២ ឬប្រយុទ្ធស្លាប”។ “គេ មានល្បឿននិងកម្លាំង គេប្រហែលជាខុសគ្នាបន្តិចពីអ្វីដែលយើងមាន ហើយយើងគិតថាគេជាកីឡាករដែលអាចទិញយកមកសម្រាប់ក្រុមនេះបាន”។
Hwang គឺជាកីឡាករកូរ៉េខាងត្បូងទី២ នៅ Premier League រដូវកាលនេះ បន្ទាប់ពីតារាឆ្នើម Son Heung-min របស់ Tottenham Hotspur ។
ក្លិបទាំងពីរ បានជួបគ្នាលើកដំបូងនៅរដូវកាលនេះនៅថ្ងៃទី២២ ខែសីហា ប៉ុន្តែពួកគេនឹងត្រូវប្រកួតគ្នានៅថ្ងៃទី២២ ខែកញ្ញាក្នុងការប្រកួតជុំទី៣ នៃពានរង្វាន់ Carabao Cup នៅ Molineux ។
សម្រាប់ការប្រកួតបន្ទាប់ ក្រុមទាំងពីរនឹងត្រូវជួបគ្នានៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំក្រោយ នៅឯកីឡដ្ឋាន Tottenham Hotspur ក្នុងទីក្រុងឡុងដ៍។
ទាំង Hwang និង Son នឹងចូលរួមជាមួយក្រុមជម្រើសជាតិកូរ៉េខាងត្បូង នៅសប្តាហ៍នេះ សម្រាប់ការប្រកួតវគ្គជម្រុះពានរង្វាន់បាល់ទាត់ពិភពលោក នៅដើមខែកញ្ញា។ Hwang បង្ហាញខ្លួនបានចំនួន ៣៧ ប្រកួត៕
សូមជម្រាបជូនថា កម្មវិធី CBS Fanzone ចាក់ផ្សាយរៀងរាល់ថ្ងៃព្រហស្បតិ៍ ម៉ោង ២១:០០ – ២២:០០ នៅលើកញ្ចក់ទូរទស្សន៍ MyTV និងមានចាក់ផ្សាយឡើងវិញនៅលើកញ្ចក់ទូរទស្សន៍ CTN រៀងរាល់ថ្ងៃសៅរ៍ ម៉ោង ២១:០០ – ២២:០០ ។
កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy Leagueដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០។ សម្រាប់ការចូលរួមលេងកម្មវិធី CBS Fantasy League ប្រិយមិត្តអាចបន្តចុះឈ្មោះរហូតដល់សប្តាហ៍ទី៦ ទើបក្រុមការងារ CBS Fantasy League នឹងបិទការចុះឈ្មោះ។ ប្រសិនបើមិនអាច Upload រូបភាពប្រតិបត្តិការចូលក្នុងទម្រង់ចុះឈ្មោះ សូមជ្រើសរើស Browsers ឬទូរសព្ទផ្សេងទៀត។ សម្រាប់អ្នកដែលមានគណនីធនាគារផ្សេង សូមផ្ទេរចូលគណនីបង់ប្រាក់ទាំង៣ ដែលមាននៅក្នុងវីដេអូ ដើម្បីបង់ប្រាក់។
League code: ecnoku ចុះឈ្មោះ http://pluskh.com.kh/fantasy/ ពិនិត្យឈ្មោះដែលបានចុះនៅទីនេះ http://www.pluskh.com.kh/fantasy/validate/