×

Ruben Dias៖ City និងខ្ញុំ មានមហិច្ឆតាដូចគ្នា

Ruben Dias បានបង្ហាញពីជំនឿដែល Manchester City មានមកលើរូបគេ ហើយមហិច្ឆតា និងបំណងចង់ក្លាយជាក្លិបល្អបំផុត គឺជាកត្តាសំខាន់ដែលជំរុញក្នុងការសម្រេចចិត្តរបស់ Dias ក្នុងការបន្តកុងត្រាថ្មីនៅទឹកដី Etihad ។

កីឡាករវ័យ ២៤ ឆ្នាំរូបនេះ បានចុះកុងត្រាថ្មីជាមួយក្លិបមេឃខៀវ រហូតដល់ឆ្នាំ២០២៧។

Dias បានចូលរួមជាមួយ City ពីក្លិប Benfica កាលពីខែកញ្ញា ឆ្នាំ២០២០។ គេជាសមាជិកសំខាន់ដែលបានឈ្នះទាំងពានរង្វាន់ក្របខណ្ឌ Premier League និង Carabao Cup កាលពីរដូវកាលមុន។

Dias បានបង្ហាញខ្លួនចំនួន ៥០ លើកក្នុងការប្រកួតទាំងអស់ ដោយស៊ុតបញ្ចូលទីបាន ១ គ្រាប់ ខណៈដែលក្រុមរបស់លោក Pep Guardiola លើកពាន Premier League និងការពារតំណែងជើងឯក Carabao Cup ក៏ដូចជាឈានដល់វគ្គផ្តាច់ព្រ័ត្រ Champions League ជាលើកដំបូងផងដែរ។

សមិទ្ធផលផ្ទាល់ខ្លួនរបស់កីឡាករសញ្ជាតិព័រទុយហ្គាល់រូបនេះ គឺការឈ្នះពានរង្វាន់របស់សមាគម Football Writer ក្នុងនាមជាកីឡាករបាល់ទាត់ឆ្នើមប្រចាំឆ្នាំរបស់ ។

លើសពីនេះ Dias ត្រូវបានគេបោះឆ្នោត ជាអ្នកលេងល្អបំផុតនៅ Premier League ប្រចាំរដូវកាល និងជាកីឡាករឆ្នើមប្រចាំរដូវកាលនៅ Etihad ហើយកាលពីសប្តាហ៍មុន គាត់ក៏ត្រូវបានប្រកាសជាខ្សែការពារឆ្នើម នៃពានរង្វាន់ UEFA Champions League រដូវកាល២០២០-២១ ផងដែរ៕

សូមជម្រាបជូនថា កម្មវិធី CBS Fanzone ចាក់ផ្សាយរៀងរាល់ថ្ងៃព្រហស្បតិ៍ ម៉ោង ២១:០០ – ២២:០០ នៅលើកញ្ចក់ទូរទស្សន៍ MyTV និងមានចាក់ផ្សាយឡើងវិញនៅលើកញ្ចក់ទូរទស្សន៍ CTN រៀងរាល់ថ្ងៃសៅរ៍ ម៉ោង ២១:០០ – ២២:០០ ។

កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy Leagueដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០។ សម្រាប់ការចូលរួមលេងកម្មវិធី CBS Fantasy League ប្រិយមិត្តអាចបន្តចុះឈ្មោះរហូតដល់សប្តាហ៍ទី៦ ទើបក្រុមការងារ CBS Fantasy League នឹងបិទការចុះឈ្មោះ។ ប្រសិនបើមិនអាច Upload រូបភាពប្រតិបត្តិការចូលក្នុងទម្រង់ចុះឈ្មោះ សូមជ្រើសរើស Browsers ឬទូរសព្ទផ្សេងទៀត។ សម្រាប់អ្នកដែលមានគណនីធនាគារផ្សេង សូមផ្ទេរចូលគណនីបង់ប្រាក់ទាំង៣ ដែលមាននៅក្នុងវីដេអូ ដើម្បីបង់ប្រាក់។

League code: ecnoku ចុះឈ្មោះ http://pluskh.com.kh/fantasy/ ពិនិត្យឈ្មោះដែលបានចុះនៅទីនេះ http://www.pluskh.com.kh/fantasy/validate/

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង