×

Arteta នឹងរក្សាតំណែងរបស់ខ្លួន ទោះដឹកនាំមិនល្អនៅដើមរដូវកាលនេះ

លោក Mikel Arteta បានដឹកនាំក្រុមកាំភ្លើងធំ Arsenal ធ្លាក់ដល់បាតតារាងនៃក្របខណ្ឌ Premier League ដោយមិនមានគ្រាប់បាល់ឡើយ និងរបូតគ្រាប់បាល់ ៩ គ្រាប់ ក្នុងបរាជ័យ ៣ប្រកួតដំបូង។

គ្រូសញ្ជាតិអេស្ប៉ាញនេះ ត្រូវបានគេមើលឃើញថា ត្រូវបានអ្នកគាំទ្រក្រុមកាំភ្លើងធំស្នើឱ្យម្ចាស់ក្លិបបណ្ដេញចេញពីតំណែង ប៉ុន្តែអ្វីៗប្រហែលជាមិនដូចការចង់បានរបស់ហ្វេនឡើយ។

សារព័ត៌មាន Goal បានរាយការណ៍ថា គ្រួសារ Kroenke ដែលមានមូលដ្ឋាននៅទីក្រុងឡុងដ៍ មិនទាន់គិតដល់ការបណ្ដេញលោក Arteta នោះទេ។ ម្ចាស់ភាគហ៊ុនភាគច្រើននៅក្លិប Arsenal តាំងពី ១០ឆ្នាំមុននេះ មិនចង់ផ្លាស់ប្តូរកៅអីរបស់លោក Arteta ដែលកំពុងតែក្តៅឡើយ៕

សូមជម្រាបជូនថា កម្មវិធី CBS Fanzone ចាក់ផ្សាយរៀងរាល់ថ្ងៃព្រហស្បតិ៍ ម៉ោង ២១:០០ – ២២:០០ នៅលើកញ្ចក់ទូរទស្សន៍ MyTV និងមានចាក់ផ្សាយឡើងវិញនៅលើកញ្ចក់ទូរទស្សន៍ CTN រៀងរាល់ថ្ងៃសៅរ៍ ម៉ោង ២១:០០ – ២២:០០ ។

កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy Leagueដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០។ សម្រាប់ការចូលរួមលេងកម្មវិធី CBS Fantasy League ប្រិយមិត្តអាចបន្តចុះឈ្មោះរហូតដល់សប្តាហ៍ទី៦ ទើបក្រុមការងារ CBS Fantasy League នឹងបិទការចុះឈ្មោះ។ ប្រសិនបើមិនអាច Upload រូបភាពប្រតិបត្តិការចូលក្នុងទម្រង់ចុះឈ្មោះ សូមជ្រើសរើស Browsers ឬទូរសព្ទផ្សេងទៀត។ សម្រាប់អ្នកដែលមានគណនីធនាគារផ្សេង សូមផ្ទេរចូលគណនីបង់ប្រាក់ទាំង៣ ដែលមាននៅក្នុងវីដេអូ ដើម្បីបង់ប្រាក់។

League code: ecnoku ចុះឈ្មោះ http://pluskh.com.kh/fantasy/ ពិនិត្យឈ្មោះដែលបានចុះនៅទីនេះ http://www.pluskh.com.kh/fantasy/validate/

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង