×

Fabrizio Romano ថា Chelsea អាចនឹងចុះហត្ថលេខាយក Saul Niguez និង Jules Kounde នៅថ្ងៃចុងក្រោយនៃទីផ្សារដោះដូរ

លោក Fabrizio Romanoបាននិយាយថា ក្រុមតោខៀវ Chelsea នៅតែអាចធ្វើបាន ដើម្បីចុះហត្ថលេខាជាមួយ Saul Niguez និង Jules Kounde មុនពេលបិទទីផ្សារដោះដូរកីឡាករនៅយប់ថ្ងៃអង្គារនេះ។

ក្លិបស្ថិតនៅភាគនិរតីទីក្រុងឡុងដ៍ មានភាពស្ងប់ស្ងាត់បន្តិច នៅក្នុងទីផ្សារដោះដូររដូវក្តៅនេះ។ ក្រុមនេះ បាននាំយកខ្សែប្រយុទ្ធ Romelu Lukaku មកចូលរួមកន្លងទៅ។លោក ​​Romano បានឱ្យដឹងថា ក្រុមតោខៀវ Chelsea នៅតែកំពុងស្វែងរកលទ្ធភាពក្នុងការនាំយកកីឡាករ Saul ពីក្រុម Atletico Madrid ក្នុងលក្ខខណ្ឌខ្ចីជើង ជាមួយនឹងជម្រើសក្នុងការទិញផ្ដាច់ ខណៈដែលខ្សែការពារ Kounde របស់ក្រុម Sevilla នៅតែជាគោលដៅរបស់ក្រុមតោខៀវ។Romano បានសរសេរថា៖“ Manchester United ក៏មានទំនាក់ទំនងជាមួយ Saul និង Atletico Madrid ដែរ ប៉ុន្តែមិនទាន់ឈានដល់កិច្ចព្រមព្រៀងណាមួយនៅឡើយទេ។”“Chelsea កំពុងដុតដៃដុតជើងលើកិច្ចព្រមព្រៀងនេះ បន្ទាប់ពីសំណើខ្ចីជើង ជាមួយនឹងជម្រើសទិញផ្ដាច់ មិនទាន់ត្រូវបានទទួលយកមកទល់ពេលនេះ។ កិច្ចពិភាក្សាកំពុងបន្ត។”“ក្រុមតោខៀវ Chelsea ក៏ចង់ព្យាយាមទិញខ្សែការពារកណ្តាលថ្មីផងដែរ ទំនាក់ទំនងឥតឈប់ឈរក្នុងរយៈពេលប៉ុន្មានម៉ោងនេះសម្រាប់ Jules Kounde ការផ្តល់ជូនដែលត្រៀមរួចជាស្រេចគឺ ៥០ លានផោន ប៉ុន្តែ Sevilla គ្មានបំណងទទួលយកចំនួននេះទេ ការចរចានៅតែបន្តដោយភាពជឿជាក់ដើម្បីឈានដល់កិច្ចព្រមព្រៀង។”“Kounde បានព្រមព្រៀងជាងមួយខែមួយមកហើយជាមួយក្រុមតោខៀវ Chelsea ក្នុងលក្ខខណ្ឌផ្ទាល់ខ្លួន រហូតដល់ខែមិថុនា ឆ្នាំ២០២៦ ប៉ុន្តែនៅតែមិនមានភ្លើងខៀវពី Sevilla នៅឡើយ។”បច្ចុប្បន្ន ក្រុមតោខៀវ Chelsea កំពុងឈរនៅចំណាត់ថ្នាក់លេខ៤ ក្នុងតារាង Premier League បន្ទាប់ពីឈ្នះពីរប្រកួតក្នុងចំណោម ៣ ប្រកួតរបស់ពួកគេនៅរដូវកាលនេះ។ក្រុមតោខៀវ ទទួលបានលទ្ធផលស្មើ ១-១ ទល់នឹងក្រុមហង្សក្រហម Liverpool កាលពីថ្ងៃសៅរ៍ បើទោះបីជាសល់គ្នាត្រឹមតែ ១០នាក់ក៏ដោយ។ ពួកគេ នឹងត្រូវជួបជាមួយក្រុម Aston Villa នៅកីឡដ្ឋាន Stamford Bridge បន្ទាប់ពីសម្រាកអន្តរជាតិ៕

សូមជម្រាបជូនថា កម្មវិធី CBS Fanzone ចាក់ផ្សាយរៀងរាល់ថ្ងៃព្រហស្បតិ៍ ម៉ោង ២១:០០ – ២២:០០ នៅលើកញ្ចក់ទូរទស្សន៍ MyTV និងមានចាក់ផ្សាយឡើងវិញនៅលើកញ្ចក់ទូរទស្សន៍ CTN រៀងរាល់ថ្ងៃសៅរ៍ ម៉ោង ២១:០០ – ២២:០០ ។កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy Leagueដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០។ សម្រាប់ការចូលរួមលេងកម្មវិធី CBS Fantasy League ប្រិយមិត្តអាចបន្តចុះឈ្មោះរហូតដល់សប្តាហ៍ទី៦ ទើបក្រុមការងារ CBS Fantasy League នឹងបិទការចុះឈ្មោះ។ ប្រសិនបើមិនអាច Upload រូបភាពប្រតិបត្តិការចូលក្នុងទម្រង់ចុះឈ្មោះ សូមជ្រើសរើស Browsers ឬទូរសព្ទផ្សេងទៀត។ សម្រាប់អ្នកដែលមានគណនីធនាគារផ្សេង សូមផ្ទេរចូលគណនីបង់ប្រាក់ទាំង៣ ដែលមាននៅក្នុងវីដេអូ ដើម្បីបង់ប្រាក់។

League code: ecnoku ចុះឈ្មោះ http://pluskh.com.kh/fantasy/ ពិនិត្យឈ្មោះដែលបានចុះនៅទីនេះ http://www.pluskh.com.kh/fantasy/validate/

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង