×

Moise Kean ចាកចេញពី Everton ទៅ Juventus ក្នុងលក្ខខណ្ឌខ្ចីជើង

ខ្សែប្រយុទ្ធសញ្ជាតិអ៊ីតាលី Moise Kean បានចូលរួមជាមួយ Juventus ពីក្លិប Everton ក្នុងលក្ខខណ្ឌខ្ចីជើងរយៈពេល ២ ឆ្នាំ។

Juventus មានកិច្ចសន្យាដែលអាចទិញយកផ្ដាច់សម្រាប់កីឡាករវ័យ ២១ ឆ្នាំរូបនេះ ក្នុងតម្លៃ ២៨ លានអឺរ៉ូ (២៤ លានផោន) នៅរដូវក្តៅឆ្នាំ២០២៣ ដែលរួមបញ្ចូលទាំងប្រាក់រង្វាន់រហូតដល់ ៣ លានអឺរ៉ូ (២,៥ លានផោន)។Kean ត្រឡប់មកទីក្រុង Turin វិញតែពីរឆ្នាំប៉ុណ្ណោះ បន្ទាប់ពីចូលរួមជាមួយ Everton ក្នុងតម្លៃ ២៥ លានផោន។Juventus បានប្រកាសលើបណ្ដាញសង្គមថា៖ “ គាត់បានត្រលប់មកផ្ទះវិញហើយ យើងបានត្រៀមខ្លួនរួចជាស្រេចដើម្បីស្វាគមន៍គាត់ត្រលប់មកវិញដោយក្តីរីករាយបំផុត។”

សូមជម្រាបជូនថា កម្មវិធី CBS Fanzone ចាក់ផ្សាយរៀងរាល់ថ្ងៃព្រហស្បតិ៍ ម៉ោង ២១:០០ – ២២:០០ នៅលើកញ្ចក់ទូរទស្សន៍ MyTV និងមានចាក់ផ្សាយឡើងវិញនៅលើកញ្ចក់ទូរទស្សន៍ CTN រៀងរាល់ថ្ងៃសៅរ៍ ម៉ោង ២១:០០ – ២២:០០ ។កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy Leagueដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០។ សម្រាប់ការចូលរួមលេងកម្មវិធី CBS Fantasy League ប្រិយមិត្តអាចបន្តចុះឈ្មោះរហូតដល់សប្តាហ៍ទី៦ ទើបក្រុមការងារ CBS Fantasy League នឹងបិទការចុះឈ្មោះ។ ប្រសិនបើមិនអាច Upload រូបភាពប្រតិបត្តិការចូលក្នុងទម្រង់ចុះឈ្មោះ សូមជ្រើសរើស Browsers ឬទូរសព្ទផ្សេងទៀត។ សម្រាប់អ្នកដែលមានគណនីធនាគារផ្សេង សូមផ្ទេរចូលគណនីបង់ប្រាក់ទាំង៣ ដែលមាននៅក្នុងវីដេអូ ដើម្បីបង់ប្រាក់។

League code: ecnoku ចុះឈ្មោះ http://pluskh.com.kh/fantasy/ ពិនិត្យឈ្មោះដែលបានចុះនៅទីនេះ http://www.pluskh.com.kh/fantasy/validate/

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង