×

West Ham United ទិញបានកីឡាករ Nikola Vlasic ដ៏មានសក្ដានុពល ដើម្បីពង្រឹងតំបន់បម្រើ

ក្លិប CSKA Moscow នៅរុស្ស៊ី និងក្លិប West Ham United នៅលីគកំពូលអង់គ្លេស បានយល់ព្រមលើការផ្ទេរកីឡាករអន្តរជាតិក្រូអាត Nikola Vlasic ។

Nikola Vlasic បានចុះហត្ថលេខាលើកិច្ចសន្យារយៈពេលច្រើនឆ្នាំ ជាមួយក្លិប West Ham United ដែលនឹងចូលរួមក្នុងពានរង្វាន់ UEFA Europa League នៅរដូវកាល ២០២១-២២ ។Nikola បានចូលរួមជាមួយ CSKA Moscow កាលពីខែសីហា ឆ្នាំ២០១៨។ ចាប់តាំងពីនោះ គេបានបង្ហាញខ្លួន ១០៨ ប្រកួតឱ្យ CSKA និងរកបាន ៣៣គ្រាប់ រួមទាំងជ័យជម្នះទល់នឹង Real Madrid នៅកីឡដ្ឋាន Luzhniki ក្នុងការប្រកួត UEFA Champions League ។

ក្លិបដែលមានមូលដ្ឋាននៅរុស្ស៊ី បានបង្ហោះសារជាផ្លូវការថា៖ “យើងសូមអរគុណដល់ Nikola សម្រាប់ ៣រដូវកាលនៅទីក្រុងម៉ូស្គូ ហើយសូមជូនពរឱ្យជោគជ័យក្នុងអាជីពនាពេលអនាគតរបស់គាត់!”

សូមជម្រាបជូនថា កម្មវិធី CBS Fanzone ចាក់ផ្សាយរៀងរាល់ថ្ងៃព្រហស្បតិ៍ ម៉ោង ២១:០០ – ២២:០០ នៅលើកញ្ចក់ទូរទស្សន៍ MyTV និងមានចាក់ផ្សាយឡើងវិញនៅលើកញ្ចក់ទូរទស្សន៍ CTN រៀងរាល់ថ្ងៃសៅរ៍ ម៉ោង ២១:០០ – ២២:០០ ។កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy Leagueដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០។ សម្រាប់ការចូលរួមលេងកម្មវិធី CBS Fantasy League ប្រិយមិត្តអាចបន្តចុះឈ្មោះរហូតដល់សប្តាហ៍ទី៦ ទើបក្រុមការងារ CBS Fantasy League នឹងបិទការចុះឈ្មោះ។ ប្រសិនបើមិនអាច Upload រូបភាពប្រតិបត្តិការចូលក្នុងទម្រង់ចុះឈ្មោះ សូមជ្រើសរើស Browsers ឬទូរសព្ទផ្សេងទៀត។ សម្រាប់អ្នកដែលមានគណនីធនាគារផ្សេង សូមផ្ទេរចូលគណនីបង់ប្រាក់ទាំង៣ ដែលមាននៅក្នុងវីដេអូ ដើម្បីបង់ប្រាក់។

League code: ecnoku ចុះឈ្មោះ http://pluskh.com.kh/fantasy/ ពិនិត្យឈ្មោះដែលបានចុះនៅទីនេះ http://www.pluskh.com.kh/fantasy/validate/

អ្នកអាចចែករំលែកដោយ៖

Loading...
អត្ថបទទាក់ទង