ទីបំផុត វាជាថ្ងៃចុងក្រោយនៃទីផ្សារដោះដូរកីឡាករ ប៉ុន្តែក្រុម Manchester City ហាក់នៅស្ងប់ស្ងាត់នៅឡើយ ទាក់ទងនឹងការទិញខ្សែប្រយុទ្ធថ្មី បន្ទាប់ពីការចាកចេញរបស់ Sergio Aguero ។
ក្រុមមេឃខៀវ បានយកចិត្តទុកដាក់ចំពោះ Erling Haaland និង Harry Kane នៅរដូវក្តៅនេះ ប៉ុន្តែមិនមានដំណឹងល្អនោះទេ។
ប្រធានក្លិប ដែលមានមូលដ្ឋាននៅ Etihad ក៏បានពិចារណា លើ Cristiano Ronaldo កាលពីសប្តាហ៍មុនផងដែរ បន្ទាប់ពីមានការបញ្ជាក់ថា Kane នឹងបន្តស្នាក់នៅក្លិប Tottenham ។ ប៉ុន្តែ Ronaldo បានចូលរួមជាមួយក្លិបជិតខាងទៅហើយ ពោលគឺ Manchester United ។
កាលពីថ្ងៃសៅរ៍ បន្ទាប់ពីក្រុម Man City យកឈ្នះលើ Arsenal លោក Pep Guardiola ត្រូវបានគេសួរអំពីឱកាសនៃការចុះហត្ថលេខាលើកីឡាករថ្មីណាមួយមុនថ្ងៃកំណត់ថ្ងៃនេះ ប៉ុន្តែគាត់មិនមានសុទិដ្ឋិនិយមពេកទេ។
លោក Guardiola ត្រូវបានសួរថា តើគាត់គិតថា Man City នឹងចុះហត្ថលេខាជាមួយខ្សែប្រយុទ្ធថ្មីមុនកាលកំណត់នៃទីផ្សារដោះដូរដែរឬទេ? លោកឆ្លើយថា៖ “ខ្ញុំគិតថាប្រហែលមិនអាចទេ”៕
សូមជម្រាបជូនថា កម្មវិធី CBS Fanzone ចាក់ផ្សាយរៀងរាល់ថ្ងៃព្រហស្បតិ៍ ម៉ោង ២១:០០ – ២២:០០ នៅលើកញ្ចក់ទូរទស្សន៍ MyTV និងមានចាក់ផ្សាយឡើងវិញនៅលើកញ្ចក់ទូរទស្សន៍ CTN រៀងរាល់ថ្ងៃសៅរ៍ ម៉ោង ២១:០០ – ២២:០០ ។
កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy Leagueដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០។ សម្រាប់ការចូលរួមលេងកម្មវិធី CBS Fantasy League ប្រិយមិត្តអាចបន្តចុះឈ្មោះរហូតដល់សប្តាហ៍ទី៦ ទើបក្រុមការងារ CBS Fantasy League នឹងបិទការចុះឈ្មោះ។ ប្រសិនបើមិនអាច Upload រូបភាពប្រតិបត្តិការចូលក្នុងទម្រង់ចុះឈ្មោះ សូមជ្រើសរើស Browsers ឬទូរសព្ទផ្សេងទៀត។ សម្រាប់អ្នកដែលមានគណនីធនាគារផ្សេង សូមផ្ទេរចូលគណនីបង់ប្រាក់ទាំង៣ ដែលមាននៅក្នុងវីដេអូ ដើម្បីបង់ប្រាក់។
League code: ecnoku ចុះឈ្មោះ http://pluskh.com.kh/fantasy/ ពិនិត្យឈ្មោះដែលបានចុះនៅទីនេះ http://www.pluskh.com.kh/fantasy/validate/