×

ក្រោយត្រលប់មកវិញ Cristiano Ronaldo ក្លាយជាខ្សែប្រយុទ្ធដែលមានតម្លៃខ្លួនថ្លៃជាងគេបំផុតក្នុង Fantasy Premier League

គួររម្លឹកផងដែរថា កាលពីដំបូង ខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្កាល់រូបនេះបានចូលរួមជាមួយក្រុមបិសាចក្រហមក្នុងឆ្នាំ២០០៣ ផ្ទេរពីក្លិប Sporting Lisbon ក្នុងតម្លៃ ១២,២ លានផោន មកលេងក្នុងក្របខណ្ឌ Premier League វិញ ហើយកាលនោះក្រុមបិសាចក្រហមស្ថិតក្រោមការគ្រប់គ្រងរបស់លោក Sir Alex Ferguson ។

បន្ទាប់ពីការឈប់សម្រាកអន្តរជាតិ (លីគសម្រាកដោយក្រុមជម្រើសជាតិប្រកួតជម្រុះបាល់ទាត់ពិភពលោកនៅទ្វីបអឺរ៉ុប) នាពេលខាងមុខនេះ ក្រុមបីដំបូងដែល Cristiano Ronaldo នឹងត្រូវប្រកួតប្រជែងតទល់ គឺ Newcastle (A), West Ham (A) និង Aston Villa (H)។

តម្លៃខ្លួនរបស់ Cristiano Ronaldo គឺថ្លៃជាងគេបំផុតក្នុង Fantasy Premier League រដូវកាលថ្មីនេះ ដោយវ៉ាផ្ដាច់ KANE ១២,៣ លានផោន, LUKAKU ១១,៥ លានផោន និង VARDY ១០,៥ លានផោន។

សូមជម្រាបជូនថា កម្មវិធី CBS Fanzone ចាក់ផ្សាយរៀងរាល់ថ្ងៃព្រហស្បតិ៍ ម៉ោង ២១:០០ – ២២:០០ នៅលើកញ្ចក់ទូរទស្សន៍ MyTV និងមានចាក់ផ្សាយឡើងវិញនៅលើកញ្ចក់ទូរទស្សន៍ CTN រៀងរាល់ថ្ងៃសៅរ៍ ម៉ោង ២១:០០ – ២២:០០ ។

កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy Leagueដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០។ សម្រាប់ការចូលរួមលេងកម្មវិធី CBS Fantasy League ប្រិយមិត្តអាចបន្តចុះឈ្មោះរហូតដល់សប្តាហ៍ទី៦ ទើបក្រុមការងារ CBS Fantasy League នឹងបិទការចុះឈ្មោះ។ ប្រសិនបើមិនអាច Upload រូបភាពប្រតិបត្តិការចូលក្នុងទម្រង់ចុះឈ្មោះ សូមជ្រើសរើស Browsers ឬទូរសព្ទផ្សេងទៀត។ សម្រាប់អ្នកដែលមានគណនីធនាគារផ្សេង សូមផ្ទេរចូលគណនីបង់ប្រាក់ទាំង៣ ដែលមាននៅក្នុងវីដេអូ ដើម្បីបង់ប្រាក់។

League code: ecnoku ចុះឈ្មោះ http://pluskh.com.kh/fantasy/ ពិនិត្យឈ្មោះដែលបានចុះនៅទីនេះ http://www.pluskh.com.kh/fantasy/validate/

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង