×

CBS Fanzone៖ ចំណាប់អារម្មណ៍របស់ លោក អ៊ុយ សមផល្លារិទ្ធិ Fan ក្លិប Liverpool និង លោក កែ សុជាតិ Fan របស់ Chelsea

ភ្ញៀវកិត្តិយស បានជជែកដេញដោលគ្នា ព្រមទាំងមានការវិភាគទម្រង់លេង ការទស្សន៍ទាយលទ្ធផល ក៏ដូចជាសំណួរពាក់ព័ន្ធផ្សេងទៀតពីសំណាក់ក្រុមការងារ CBS Fanzone។

លោក អ៊ុយ សមផល្លារិទ្ធិ Fan ក្លិប Liverpool បានទាយលទ្ធផលថា Liverpool ១-០ Chelsea ខណៈពេលដែលលោក កែ សុជាតិ Fan របស់ Chelsea បានទាយលទ្ធផលថា Liverpool ០-១ Chelsea ឬ Liverpool ១-២ Chelsea។

ចំណែកឯ ក្រុមការងារនៅ CBS Sports បានទាយលទ្ធផលសម្រាប់ជំនួបនៅយប់នោះគឺ ៖ Liverpool ១-២ Chelsea។ ស្ថានីយទូរទស្សន៍ MYTV បានផ្សាយបន្តផ្ទាល់ការប្រកួតនោះផងដែរ។ យ៉ាងណាមិញលទ្ធផលបច្ចេកទេសផ្លូវការចុងការប្រកួត គឺ Liverpool ១-១ Chelsea។

សូមរង់ចាំតាមដានទស្សនាកម្មវិធី CBS Fanzone ដែលចាក់ផ្សាយរៀងរាល់ថ្ងៃព្រហស្បតិ៍ វេលាម៉ោង ២១:០០ – ២២:០០ នៅលើកញ្ចក់ទូរទស្សន៍ MyTV និងមានចាក់ផ្សាយឡើងវិញនៅលើកញ្ចក់ទូរទស្សន៍ CTN រៀងរាល់ថ្ងៃសៅរ៍ ម៉ោង ២១:០០ – ២២:០០៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង