×

CBS Fantasy League៖ អ្នកឈ្នះរង្វាន់ទាំងពីររូប នៅក្នុងសប្តាហ៍ទី៣ និងអ្នកឈ្នះរង្វាន់ប្រចាំខែសីហា

អ្នកឈ្នះរង្វាន់ទី១ បានទៅលើឈ្មោះ Pen Panarith ជា Manager ក្រុមដែលមានឈ្មោះថា R-Spider FC។ ចំណែក អ្នកឈ្នះរង្វាន់ទី២ មានឈ្មោះ Sokmean Yim ជា Manager ក្រុមដែលមានឈ្មោះថា StopLookBack2022 ។ ម្ចាសរង្វាន់ប្រចាំសប្ដាហ៍ទាំងពីររូប បានទទួលពិន្ទុប្រចាំសប្ដាហ៍ ៩៤ និង ៩២ ពិន្ទុ ដោយនឹងទទួលបានរង្វាន់ម្នាក់ៗ ១០០ ដុល្លារអាមេរិក។

ដោយឡែក អ្នកឈ្នះប្រចាំខែសីហា បានទៅលើ Manager ឈ្មោះ Seng Sopanha ដែលគ្រប់គ្រងលើក្រុម PanhaLiverpool LFCKH ដែលទទួលបានពិន្ទុខ្ពស់ប្រចាំខែ ២៧៩ ពិន្ទុ។

អ្នកមានសិទ្ធិឈ្នះរង្វាន់ប្រចាំសប្តាហ៍ ត្រូវគោរពគោលការណ៍ដូចខាងក្រោម៖
១- ការប្រើប្រាស់ Chips (Bench Boost , Triple Captain,Free Hit និង Wildcard) មុនសប្តាហ៍ទី៦ ចាត់ទុកថាមិនអាចឈ្នះរង្វាន់ចំពោះសប្តាហ៍ណាដែលប្រើឡើយ។
២- ការដោះដូរកីឡាករ ត្រូវប្ដូរយ៉ាងច្រើនបំផុតត្រឹម -៨ពិន្ទុ (-១២ឡើងខុសលក្ខន្តិកៈ)
៣- ត្រូវចុះឱ្យបានត្រឹមត្រូវតាម link: https://pluskh.com.kh/fantasy/
៤- ចាំពីសប្តាហ៍ទី៦តទៅ ការចុះឈ្មោះ នឹងត្រូវបិទទាំងស្រុង ហើយការប្រើ Chipនឹងមានប្រសិទ្ធភាព ឈ្នះរង្វាន់ចាប់ពីសប្តាហ៍ទី៦ទៅដូចគ្នា។

កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy Leagueដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០។ សម្រាប់ការចូលរួមលេងកម្មវិធី CBS Fantasy League ប្រិយមិត្តអាចបន្តចុះឈ្មោះរហូតដល់សប្តាហ៍ទី៦ ទើបក្រុមការងារ CBS Fantasy League នឹងបិទការចុះឈ្មោះ។ ប្រសិនបើមិនអាច Upload រូបភាពប្រតិបត្តិការចូលក្នុងទម្រង់ចុះឈ្មោះ សូមជ្រើសរើស Browsers ឬទូរសព្ទផ្សេងទៀត។ សម្រាប់អ្នកដែលមានគណនីធនាគារផ្សេង សូមផ្ទេរចូលគណនីបង់ប្រាក់ទាំង៣ ដែលមាននៅក្នុងវីដេអូ ដើម្បីបង់ប្រាក់។

League code: ecnoku ចុះឈ្មោះ http://pluskh.com.kh/fantasy/ ពិនិត្យឈ្មោះដែលបានចុះនៅទីនេះ http://www.pluskh.com.kh/fantasy/validate/

សូមជម្រាបជូនថា កម្មវិធី CBS Fanzone ចាក់ផ្សាយរៀងរាល់ថ្ងៃព្រហស្បតិ៍ ម៉ោង ២១:០០ – ២២:០០ នៅលើកញ្ចក់ទូរទស្សន៍ MyTV និងមានចាក់ផ្សាយឡើងវិញនៅលើកញ្ចក់ទូរទស្សន៍ CTN រៀងរាល់ថ្ងៃសៅរ៍ ម៉ោង ២១:០០ – ២២:០០ ៕

អ្នកអាចចែករំលែកដោយ៖

Loading...
អត្ថបទទាក់ទង