×

Premier League៖ ទីផ្សារដោះដូរកីឡាកររដូវកាលក្ដៅនេះ បិទត្រឹម ១,០៤ ពាន់លានផោន ដែលក្លិបទាំងអស់បានចំណាយ

ក្លិបទាំងអស់នៅក្របខណ្ឌ Premier League បានចំណាយប្រាក់សរុបប្រមាណ ១,០៤ ពាន់លានផោន លើការចុះហត្ថលេខាអចិន្រ្តៃយ៍ចំនួន ១០៣ នាក់ ក្នុងការដោះដូរកីឡាករនៅរដូវក្តៅនេះ។

ការចំណាយសរុបរដូវកាលនេះ តិចជាងរដូវកាលមុនចំនួន ២៦៦ លានផោន។ ប្រាក់ចំណាយរបស់ក្លិបទាំងអស់ មានចំនួនសរុប ៥៩៣ លានផោន បន្ទាប់ពីកាត់កងចំណូលដែលបានពីការលក់កីឡាករ បាន ៤៤៦លានផោន។

ក្រុមកាំភ្លើងធំ Arsenal ជាក្លិបដែលចំណាយប្រាក់ច្រើនជាងគេបំផុត នៅជាមួយនឹងការចំណាយប្រាក់ ១៥៦,៨ លានផោន។ ក្រុមបិសាចក្រហម Manchester United តាមពីក្រោយក្រុមកាំភ្លើងធំ ជាមួយនឹងការចំណាយ ១៣៣,៧ លានផោន ខណៈ Manchester City បានវិនិយោគ ១០០ លានផោន ដោយ Chelsea ចំណាយ ៩៧,៥ លានផោន និងAston Villa បានវិនិយោគប្រាក់ចំនួន ៩៣លានផោន៕

សូមជម្រាបជូនថា កម្មវិធី CBS Fanzone ចាក់ផ្សាយរៀងរាល់ថ្ងៃព្រហស្បតិ៍ ម៉ោង ២១:០០ – ២២:០០ នៅលើកញ្ចក់ទូរទស្សន៍ MyTV និងមានចាក់ផ្សាយឡើងវិញនៅលើកញ្ចក់ទូរទស្សន៍ CTN រៀងរាល់ថ្ងៃសៅរ៍ ម៉ោង ២១:០០ – ២២:០០ ។

កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy Leagueដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០។ សម្រាប់ការចូលរួមលេងកម្មវិធី CBS Fantasy League ប្រិយមិត្តអាចបន្តចុះឈ្មោះរហូតដល់សប្តាហ៍ទី៦ ទើបក្រុមការងារ CBS Fantasy League នឹងបិទការចុះឈ្មោះ។ ប្រសិនបើមិនអាច Upload រូបភាពប្រតិបត្តិការចូលក្នុងទម្រង់ចុះឈ្មោះ សូមជ្រើសរើស Browsers ឬទូរសព្ទផ្សេងទៀត។ សម្រាប់អ្នកដែលមានគណនីធនាគារផ្សេង សូមផ្ទេរចូលគណនីបង់ប្រាក់ទាំង៣ ដែលមាននៅក្នុងវីដេអូ ដើម្បីបង់ប្រាក់។

League code: ecnoku ចុះឈ្មោះ http://pluskh.com.kh/fantasy/ ពិនិត្យឈ្មោះដែលបានចុះនៅទីនេះ http://www.pluskh.com.kh/fantasy/validate/

អ្នកអាចចែករំលែកដោយ៖

Loading...
អត្ថបទទាក់ទង