×

នាយកប្រតិបត្តិក្លិប Arsenal លោក Vinai Venkatesham អំពាវនាវឱ្យមានការរួបរួមគ្នា

លោក Vinai Venkatesham នាយកប្រតិបត្តិនៃក្រុមកាំភ្លើងធំ Arsenal បានអំពាវនាវឱ្យក្លិបនេះរួបរួមគ្នាមុនការប្រកួតដ៏សំខាន់នៅខែនេះ។

នៅក្នុងសារមួយដែលបានផ្ញើទៅបុគ្គលិកទាំងអស់របស់ក្រុម Arsenal កាលពីយប់មិញ បន្ទាប់ពីបិទទីផ្សារដោះដូរកីឡាករ លោក Venkatesham បានប្រាប់បុគ្គលិកឱ្យ “រក្សាភាពវិជ្ជមាន” ហើយបាននិយាយថា គាត់ “ជឿជាក់ថា យើងអាចហើយនឹងចេញមកប្រយុទ្ធ”។

ក្រុមកាំភ្លើងធំ Arsenal បានចំណាយប្រាក់នៅរដូវក្តៅរបស់ពួកគេ លើសពី ១៤០ លានផោនជាមួយនឹងការចុះហត្ថលេខាលើខ្សែការពារជប៉ុន Takehiro Tomiyasu ពីក្លិប Bologna ។

ការចំណាយកំណត់ត្រាសម្រាប់រដូវកាលដោះដូរកីឡាករនេះ គឺជាការបង្ហាញពីជំនឿលើអ្នកចាត់ការ Mikel Arteta ប៉ុន្តែឥឡូវនេះ សម្ពាធកំពុងធ្លាក់លើគ្រូរសញ្ជាតិអេស្ប៉ាញរូបនេះ ក្នុងការផ្តល់លទ្ធផលវិជ្ជមានត្រឡប់មកវិញ។

ក្រុមកាំភ្លើងធំ Arsenal កំពុងស្ថិតនៅបាតតារាងនៃក្របខណ្ឌ Premier League បន្ទាប់ពីបរាជ័យ ៣ លើកក្នុង ៣ ប្រកួតដំបូងរបស់ពួកគេ និងបានចាប់ផ្តើមរដូវកាលដ៏អាក្រក់បំផុតរបស់ពួកគេ ក្នុងរយៈពេល ៦៧ឆ្នាំ។

នៅក្នុងសារ លោក Venkatesham បាននិយាយថា៖ “ពិតណាស់ ខ្ញុំសរសេរសារ Update នេះប្រឆាំងនឹងការចាប់ផ្តើមដ៏គួរឱ្យខកចិត្តយ៉ាងខ្លាំងនៅរដូវកាលនេះ។ ខ្ញុំដឹងថា វាលំបាកប៉ុណ្ណា សម្រាប់អ្នកទាំងអស់គ្នា ក្នុងនាមជាអ្នកគាំទ្រ និងបុគ្គលិក ដោយមានការរិះគន់ពីគ្រប់ទិសទី។”

“នៅពេលដូចនេះ វាជារឿងសំខាន់ដែលយើងនៅជាមួយគ្នាហើយរក្សាភាពវិជ្ជមាន។ យើងមានការប្រកួតដ៏សំខាន់ដែលនឹងកើតឡើង បន្ទាប់ពីការសម្រាកអន្តរជាតិ ហើយខ្ញុំជឿជាក់ថា យើងអាចនឹងចេញមកប្រយុទ្ធ”៕

សូមជម្រាបជូនថា កម្មវិធី CBS Fanzone ចាក់ផ្សាយរៀងរាល់ថ្ងៃព្រហស្បតិ៍ ម៉ោង ២១:០០ – ២២:០០ នៅលើកញ្ចក់ទូរទស្សន៍ MyTV និងមានចាក់ផ្សាយឡើងវិញនៅលើកញ្ចក់ទូរទស្សន៍ CTN រៀងរាល់ថ្ងៃសៅរ៍ ម៉ោង ២១:០០ – ២២:០០ ។

កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy Leagueដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០។ សម្រាប់ការចូលរួមលេងកម្មវិធី CBS Fantasy League ប្រិយមិត្តអាចបន្តចុះឈ្មោះរហូតដល់សប្តាហ៍ទី៦ ទើបក្រុមការងារ CBS Fantasy League នឹងបិទការចុះឈ្មោះ។ ប្រសិនបើមិនអាច Upload រូបភាពប្រតិបត្តិការចូលក្នុងទម្រង់ចុះឈ្មោះ សូមជ្រើសរើស Browsers ឬទូរសព្ទផ្សេងទៀត។ សម្រាប់អ្នកដែលមានគណនីធនាគារផ្សេង សូមផ្ទេរចូលគណនីបង់ប្រាក់ទាំង៣ ដែលមាននៅក្នុងវីដេអូ ដើម្បីបង់ប្រាក់។

League code: ecnoku ចុះឈ្មោះ http://pluskh.com.kh/fantasy/ ពិនិត្យឈ្មោះដែលបានចុះនៅទីនេះ http://www.pluskh.com.kh/fantasy/validate/

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង