បន្ទាប់ពីទីផ្សារដោះដូរកីឡាករបានបិទជាផ្លូវការ កាលពីយប់ថ្ងៃទី៣១ ខែសីហា Manager ជាងកន្លះលាននាក់ បានប្រញាប់ប្រញាល់ជ្រើសរើសយក Cristiano Ronaldo ចូលក្នុងក្រុមរបស់ពួកគេ។ នេះបើយោងតាមស្ថិតិផ្លូវការរបស់ Fantasy Premier League ។
សូមជម្រាបថា Ronaldo មានតម្លៃ 12.5 លានផោន ក្នុង Fantasy បន្ទាប់ពីត្រូវបានបញ្ជូល ក្រោយការផ្ទេរពីក្លិប Juventus ទៅកាន់ Manchester United ។ តួលេខ Manager ដែលជ្រើសរើសយក Ronaldo ត្រូវបានរំពឹងថា នឹងបន្តកើនឡើងបន្ថែមទៀត ខណៈការបិទ Transfer សម្រាប់សប្ដាហ៍ទី៤ កំពុងរំកិលបន្តិចម្ដងៗផងដែរ។
សម្រាប់ការចូលរួមលេងកម្មវិធី CBS Fantasy League ប្រិយមិត្តអាចបន្តចុះឈ្មោះរហូតដល់សប្តាហ៍ទី៦ ទើបក្រុមការងារ CBS Fantasy League នឹងបិទការចុះឈ្មោះ។ ប្រសិនបើមិនអាច Upload រូបភាពប្រតិបត្តិការចូលក្នុងទម្រង់ចុះឈ្មោះ សូមជ្រើសរើស Browsers ឬទូរសព្ទផ្សេងទៀត។ សម្រាប់អ្នកដែលមានគណនីធនាគារផ្សេង សូមផ្ទេរចូលគណនីបង់ប្រាក់ទាំង៣ ដែលមាននៅក្នុងវីដេអូ ដើម្បីបង់ប្រាក់។
League code: ecnoku ចុះឈ្មោះ http://pluskh.com.kh/fantasy/ ពិនិត្យឈ្មោះដែលបានចុះនៅទីនេះ http://www.pluskh.com.kh/fantasy/validate/
កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy Leagueដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០។
សូមជម្រាបជូនថា កម្មវិធី CBS Fanzone ចាក់ផ្សាយរៀងរាល់ថ្ងៃព្រហស្បតិ៍ ម៉ោង ២១:០០ – ២២:០០ នៅលើកញ្ចក់ទូរទស្សន៍ MyTV និងមានចាក់ផ្សាយឡើងវិញនៅលើកញ្ចក់ទូរទស្សន៍ CTN រៀងរាល់ថ្ងៃសៅរ៍ ម៉ោង ២១:០០ – ២២:០០៕