កីឡាករចំនួន ៦ នាក់ ត្រូវបានជ្រើសរើសក្នុងបញ្ជីបេក្ខភាពដែលអាចឈ្នះពានរង្វាន់កីឡាករល្អបំផុតប្រចាំខែសីហា ឆ្នាំ ២០២១ បន្ទាប់ពីការចាប់ផ្តើមនៃរដូវកាល២០២១-២០២២។
កីឡាករ ៦ នាក់ រួមមាន៖ Marcos Alonso (Chelsea), Michail Antonio (West Ham), Said Benrahma (West Ham), Eric Dier (Tottenham Hotspur), Demarai Gray (Everton), និងកីឡាករ Mason Greenwood (Manchester United)។
គ្រូបង្វឹកចំនួន ៤ រូប ត្រូវបានជ្រើសរើសក្នុងបញ្ជីបេក្ខភាពដែលអាចឈ្នះពានរង្វាន់គ្រូបង្វឹកល្អបំផុតនៅខែទីមួយ នៃរដូវកាល ២០២១-២០២២ ក្របខណ្ឌ Premier League ។
ពួកគាត់រួមមាន៖ លោក Rafael Benitez (Everton), Nuno Espirito Santo (Tottenham Hotspur), David Moyes (West Ham) និងលោក Thomas Tuchel (Chelsea) ។
ការបោះឆ្នោត នឹងបិទត្រឹមថ្ងៃចន្ទ ទី៦ ខែកញ្ញា ឆ្នាំ២០២១ ម៉ោង ៦ល្ងាច៕
កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy Leagueដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០។
សូមជម្រាបជូនថា កម្មវិធី CBS Fanzone ចាក់ផ្សាយរៀងរាល់ថ្ងៃព្រហស្បតិ៍ ម៉ោង ២១:០០ – ២២:០០ នៅលើកញ្ចក់ទូរទស្សន៍ MyTV និងមានចាក់ផ្សាយឡើងវិញនៅលើកញ្ចក់ទូរទស្សន៍ CTN រៀងរាល់ថ្ងៃសៅរ៍ ម៉ោង ២១:០០ – ២២:០០។
សម្រាប់ការចូលរួមលេងកម្មវិធី CBS Fantasy League ប្រិយមិត្តអាចបន្តចុះឈ្មោះរហូតដល់សប្តាហ៍ទី៦ ទើបក្រុមការងារ CBS Fantasy League នឹងបិទការចុះឈ្មោះ។ ប្រសិនបើមិនអាច Upload រូបភាពប្រតិបត្តិការចូលក្នុងទម្រង់ចុះឈ្មោះ សូមជ្រើសរើស Browsers ឬទូរសព្ទផ្សេងទៀត។ សម្រាប់អ្នកដែលមានគណនីធនាគារផ្សេង សូមផ្ទេរចូលគណនីបង់ប្រាក់ទាំង៣ ដែលមាននៅក្នុងវីដេអូ ដើម្បីបង់ប្រាក់។
League code: ecnoku ចុះឈ្មោះ http://pluskh.com.kh/fantasy/ ពិនិត្យឈ្មោះដែលបានចុះនៅទីនេះ http://www.pluskh.com.kh/fantasy/validate/