ក្រុមជម្រើសជាតិបាល់ទាត់ប្រេស៊ីល និងក្រុមជម្រើសជាតិបាល់ទាត់អាហ្សង់ទីន បានប៉ះគ្នាក្នុងវគ្គជម្រុះ World Cup 2022 នៅយប់មិញនេះ ដោយត្រូវប្រកួតនៅកីឡដ្ឋាន Neo Quimica Arena ក្នុងទីក្រុងសៅប៉ូឡូ។ ប៉ុន្តែការប្រកួតត្រូវបានបញ្ឈប់បន្ទាប់ពីប្រកួតត្រឹមរយៈពេល ៤ នាទី ដោយសារតែអាជ្ញាធរប្រេស៊ីល បានព្យាយាមនាំខ្លួនកីឡាករអាហ្សង់ទីនចំនួន ៤ នាក់ គឺ Emiliano Martinez, Cristian Romero, Gio Lo Celso និង Emiliano Buendia ។
មូលហេតុដោយសារកីឡាករអាហ្សង់ទីនទាំង៤រូបនេះលេងនៅលីគកំពូលអង់គ្លេសក្របខណ្ឌ Premier League មិនបានបំពេញឯកសារចត្តាឡីស័កឱ្យបានត្រឹមត្រូវ សម្រាប់អ្នកដែលមកដល់ប្រទេសប្រេស៊ីលហើយធ្វើដំណើរពីប្រទេសអង់គ្លេស។
សូមជម្រាបជូនថា កម្មវិធី CBS Fanzone ចាក់ផ្សាយរៀងរាល់ថ្ងៃព្រហស្បតិ៍ ម៉ោង ២១:០០ – ២២:០០ នៅលើកញ្ចក់ទូរទស្សន៍ MyTV និងមានចាក់ផ្សាយឡើងវិញនៅលើកញ្ចក់ទូរទស្សន៍ CTN រៀងរាល់ថ្ងៃសៅរ៍ ម៉ោង ២១:០០ – ២២:០០។
សម្រាប់ការចូលរួមលេងកម្មវិធី CBS Fantasy League ប្រិយមិត្តអាចបន្តចុះឈ្មោះរហូតដល់សប្តាហ៍ទី៦ ទើបក្រុមការងារ CBS Fantasy League នឹងបិទការចុះឈ្មោះ។ ប្រសិនបើមិនអាច Upload រូបភាពប្រតិបត្តិការចូលក្នុងទម្រង់ចុះឈ្មោះ សូមជ្រើសរើស Browsers ឬទូរសព្ទផ្សេងទៀត។ សម្រាប់អ្នកដែលមានគណនីធនាគារផ្សេង សូមផ្ទេរចូលគណនីបង់ប្រាក់ទាំង៣ ដែលមាននៅក្នុងវីដេអូ ដើម្បីបង់ប្រាក់។
League code: ecnoku ចុះឈ្មោះ http://pluskh.com.kh/fantasy/ ពិនិត្យឈ្មោះដែលបានចុះនៅទីនេះ http://www.pluskh.com.kh/fantasy/validate/
កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០។