×

Premier League៖ ភាគរយខ្ពស់ដែល Cristiano Ronaldo ទំនងនឹងចូលលេងឱ្យក្រុមបិសាចក្រហមនៅថ្ងៃសៅរិ៍សប្ដាហ៍នេះ

Cristiano Ronaldo បានវិលត្រឡប់មកកាន់ចក្រភពអង់គ្លេសវិញមុនពេលកំណត់ពីកាតព្វកិច្ចអន្តរជាតិ ដើម្បីចូលរួមជាមួយក្រុមបិសាចក្រហម Manchester United។

CR7 អាចបង្ហាញខ្លួនក្នុងការប្រកួតមិត្តភាពដែលគ្រោងធ្វើនៅថ្ងៃសៅរ៍សប្ដាហ៍មុន ទល់នឹងកាតា ប៉ុន្តែគាត់បានសម្រេចចិត្តធ្វើដំណើរដោយហោះចេញពីប្រទេសព័រទុយហ្គាល់ ដើម្បីត្រឡប់ទៅទីក្រុង Manchester វិញ។

កីឡាករអន្តរជាតិព័រទុយហ្គាល់រូបនេះ ត្រូវចំណាយពេល ៥ ថ្ងៃ នៅដាច់ដោយឡែកពីគេជាមួយគ្រួសាររបស់ខ្លួន ខណៈពួកគេធ្លាប់រស់នៅតំបន់ភាគពាយ័ព្យ។ បន្ទាប់មក Cristiano Ronaldo នឹងចាប់ផ្តើមហ្វឹកហាត់ជាមួយមិត្តរួមក្រុមថ្មីក្នុងក្រុមបិសាចក្រហមនៅ Carrington នៅថ្ងៃពុធក្នុងសប្ដាហ៍នេះ។

លោកគ្រូបង្វឹក Solskjaer បាននិយាយកាលពីសប្តាហ៍មុនថា៖ “Cristiano Ronaldo មិនមែនចុះហត្ថលេខាដើម្បីមកអង្គុយលើកៅអីបម្រុងទេ។ គាត់នឹងធ្វើឱ្យយើងក្លាយជាក្រុមមួយដែលល្អប្រសើរជាងនេះ”។

សូមជម្រាបជូនថា កម្មវិធី CBS Fanzone ចាក់ផ្សាយរៀងរាល់ថ្ងៃព្រហស្បតិ៍ ម៉ោង ២១:០០ – ២២:០០ នៅលើកញ្ចក់ទូរទស្សន៍ MyTV និងមានចាក់ផ្សាយឡើងវិញនៅលើកញ្ចក់ទូរទស្សន៍ CTN រៀងរាល់ថ្ងៃសៅរ៍ ម៉ោង ២១:០០ – ២២:០០។

សម្រាប់ការចូលរួមលេងកម្មវិធី CBS Fantasy League ប្រិយមិត្តអាចបន្តចុះឈ្មោះរហូតដល់សប្តាហ៍ទី៦ ទើបក្រុមការងារ CBS Fantasy League នឹងបិទការចុះឈ្មោះ។ ប្រសិនបើមិនអាច Upload រូបភាពប្រតិបត្តិការចូលក្នុងទម្រង់ចុះឈ្មោះ សូមជ្រើសរើស Browsers ឬទូរសព្ទផ្សេងទៀត។ សម្រាប់អ្នកដែលមានគណនីធនាគារផ្សេង សូមផ្ទេរចូលគណនីបង់ប្រាក់ទាំង៣ ដែលមាននៅក្នុងវីដេអូ ដើម្បីបង់ប្រាក់។

League code: ecnoku ចុះឈ្មោះ http://pluskh.com.kh/fantasy/ ពិនិត្យឈ្មោះដែលបានចុះនៅទីនេះ http://www.pluskh.com.kh/fantasy/validate/

កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០។

អ្នកអាចចែករំលែកដោយ៖

Loading...
អត្ថបទទាក់ទង