×

ក្រុមជម្រើសជាតិបាល់ទាត់ម៉ារ៉ុក រត់គេចពីរដ្ឋប្រហារនៅប្រទេសហ្គីណេ មុនការប្រកួតជម្រុះវើលខាប់

ក្រុមជម្រើសជាតិបាល់ទាត់ម៉ារ៉ុក ត្រូវបានជម្លៀសចេញពីប្រទេសហ្គីណេ ដោយជោគជ័យ បន្ទាប់ពីពួកគេ បានធ្លាក់ចូលក្នុងស្ថានការណ៍នៃការធ្វើរដ្ឋប្រហារ មុនការប្រកួតជម្រុះ World Cup របស់ពួកគេ។

ក្រុមនេះ បានមកដល់ប្រទេសហ្គីណេ កាលពីថ្ងៃទី០៤ ខែកញ្ញា និងបានចូលហ្វឹកហាត់ត្រៀមការប្រកួតជម្រុះ World Cup ទល់នឹងម្ចាស់ផ្ទះ ប៉ុន្តែនៅព្រឹកថ្ងៃទី០៥ ខែកញ្ញា ពួកគេបានជាប់នៅក្នុងសណ្ឋាគារ ខណៈដែលមានការផ្ទុះអាវុធនៅខាងក្រៅ។

ក្រុមប្រដាប់អាវុធមួយ បានធ្វើរដ្ឋប្រហារ និងចាប់ប្រធានាធិបតីហ្គីណេ ព្រមទាំងរារាំងរាល់ការធ្វើដំណើរមួយសប្តាហ៍។

កីឡាកររបស់ក្លិប Fiorentina ពីរនាក់ នៅក្នុងក្រុមជម្រើសជាតិម៉ារ៉ុកផងដែរ គឺ Sofyan Amrabat និង Youssef Maleh ។

ក្រុមម៉ារ៉ុក ត្រូវបានគេជម្លៀសចេញពីសណ្ឋាគារ ដោយជោគជ័យ ហើយនាំទៅព្រលានយន្តហោះ ដែលកំពុងរង់ចាំដើម្បីនាំពួកគេត្រលប់ទៅប្រទេសម៉ារ៉ុកវិញ។

ការប្រកួតជម្រុះបាល់ទាត់ពិភពលោក ដែលបានគ្រោងទុកនៅថ្ងៃទី០៦ ខែកញ្ញា ត្រូវបានលុបចោល ដោយសារតែស្ថានភាពនយោបាយ និងសន្តិសុខនៅប្រទេសហ្គីណេ មានការប្រែប្រួល។

គេមិនទាន់ដឹងទេថា ក្រុមជម្រើសជាតិហ្គីណេ អាចចាកចេញពីប្រទេសបានដែរឬទេ។ ខ្សែបម្រើ Amadou Diawara របស់ក្រុម Roma ស្ថិតក្នុងក្រុមជម្រើសជាតិហ្គីណេផងដែរ៕

សូមជម្រាបជូនថា កម្មវិធី CBS Fanzone ចាក់ផ្សាយរៀងរាល់ថ្ងៃព្រហស្បតិ៍ ម៉ោង ២១:០០ – ២២:០០ នៅលើកញ្ចក់ទូរទស្សន៍ MyTV និងមានចាក់ផ្សាយឡើងវិញនៅលើកញ្ចក់ទូរទស្សន៍ CTN រៀងរាល់ថ្ងៃសៅរ៍ ម៉ោង ២១:០០ – ២២:០០។

សម្រាប់ការចូលរួមលេងកម្មវិធី CBS Fantasy League ប្រិយមិត្តអាចបន្តចុះឈ្មោះរហូតដល់សប្តាហ៍ទី៦ ទើបក្រុមការងារ CBS Fantasy League នឹងបិទការចុះឈ្មោះ។ ប្រសិនបើមិនអាច Upload រូបភាពប្រតិបត្តិការចូលក្នុងទម្រង់ចុះឈ្មោះ សូមជ្រើសរើស Browsers ឬទូរសព្ទផ្សេងទៀត។ សម្រាប់អ្នកដែលមានគណនីធនាគារផ្សេង សូមផ្ទេរចូលគណនីបង់ប្រាក់ទាំង៣ ដែលមាននៅក្នុងវីដេអូ ដើម្បីបង់ប្រាក់។

League code: ecnoku ចុះឈ្មោះ http://pluskh.com.kh/fantasy/ ពិនិត្យឈ្មោះដែលបានចុះនៅទីនេះ http://www.pluskh.com.kh/fantasy/validate/

កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០។

អ្នកអាចចែករំលែកដោយ៖

Loading...
អត្ថបទទាក់ទង