×

CBS Fanzone៖ Fan របស់ Newcastle លោក ប៉េង ឫទ្ធា ថាទោះក្រុមចាញ់ Man Utd ក៏លោកសប្បាយចិត្ត

ការប្រកួតបាល់ទាត់ក្របខណ្ឌ Premier Leauge នឹងវិលមកវិញសាជាថ្មី នៅថ្ងៃចុងសប្ដាហ៍នេះ បន្ទាប់ពីឈប់សម្រាករយៈពេល១សប្ដាហ៍ ដើម្បីឱ្យទុកពេលឱ្យកីឡាករដែលត្រូវបានកោះហៅ ទៅជួយក្រុមជម្រើសជាតិរបស់ពួកគេ។

សម្រាប់សប្ដាហ៍នេះ ត្រូវជាសប្ដាហ៍ទី៤ ដែលក្រុមបិសាចក្រហម Manchester United ត្រូវទទួលស្វាគមន៍ក្រុមសារិកាព្រៃ Newcastle នៅកីឡដ្ឋាន Old Trafford ។ ចំពោះលទ្ធផលនៃការប្រកួតនេះ តំណាងអ្នកគាំទ្រក្រុម Newcastle លោក ប៉េង ឫទ្ធា បានប្រាប់នៅក្នុងកម្មវិធី CBS Fanzone ថា លោកមិនរំពឹងថា ក្រុមរបស់លោកទទួលបានលទ្ធផលល្អនោះទេ។

លោកប្រាប់ដូច្នេះថា៖ “ចាញ់ក៏សប្បាយចិត្ត ឈ្នះក៏សប្បាយចិត្ត”។ អ្នកគាំទ្រក្លិបសារិកាព្រៃជិត២ទសវត្សរ៍នេះ បានបន្តថា លោកចង់ឱ្យក្លិបបណ្ដេញគ្រូបង្វឹកចេញ ព្រោះលោកមិនពេញចិត្តចំពោះគ្រូបង្វឹកបច្ចុប្បន្នឡើយ។

ក្រោមការដឹកនាំរបស់លោក Steve Bruce ក្រុម Newcastle ទើបតែរកបាន ១ពិន្ទុប៉ុណ្ណោះ ក្នុង៣ប្រកួត នាដើមរដូវកាល២០២១-២០២២នេះ។

សូមជម្រាបជូនថា កម្មវិធី CBS Fanzone ចាក់ផ្សាយរៀងរាល់ថ្ងៃព្រហស្បតិ៍ ម៉ោង ២១:០០ – ២២:០០ នៅលើកញ្ចក់ទូរទស្សន៍ MyTV និងមានចាក់ផ្សាយឡើងវិញនៅលើកញ្ចក់ទូរទស្សន៍ CTN រៀងរាល់ថ្ងៃសៅរ៍ ម៉ោង ២១:០០ – ២២:០០។

សម្រាប់ការចូលរួមលេងកម្មវិធី CBS Fantasy League ប្រិយមិត្តអាចបន្តចុះឈ្មោះរហូតដល់សប្តាហ៍ទី៦ ទើបក្រុមការងារ CBS Fantasy League នឹងបិទការចុះឈ្មោះ។ ប្រសិនបើមិនអាច Upload រូបភាពប្រតិបត្តិការចូលក្នុងទម្រង់ចុះឈ្មោះ សូមជ្រើសរើស Browsers ឬទូរសព្ទផ្សេងទៀត។ សម្រាប់អ្នកដែលមានគណនីធនាគារផ្សេង សូមផ្ទេរចូលគណនីបង់ប្រាក់ទាំង៣ ដែលមាននៅក្នុងវីដេអូ ដើម្បីបង់ប្រាក់។

League code: ecnoku ចុះឈ្មោះ http://pluskh.com.kh/fantasy/ ពិនិត្យឈ្មោះដែលបានចុះនៅទីនេះ http://www.pluskh.com.kh/fantasy/validate/

កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០។

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង