×

Premier League៖ Chelsea កំពុងរង់ចាំ Romelu Lukaku ស្កេន បន្ទាប់ពីរងរបួសភ្លៅក្នុងកាតព្វកិច្ចជាមួយបែលហ្ស៊ិក

Romelu Lukaku នឹងត្រូវស្កេនភ្លៅរបស់គេ មុនពេលត្រឡប់ទៅកាន់ក្លិប Chelsea វិញពីកាតព្វកិច្ចជាមួយក្រុមជម្រើសជាតិបែលហ្ស៊ិក។

ខ្សែប្រយុទ្ធដែលមានតម្លៃខ្លួន ៩៧,៥ លានផោននេះ បានរបួស ខណៈក្រុមរបស់គេ បានយកឈ្នះក្រុមសាធារណរដ្ឋឆែក ៣ ទល់នឹង ០ កាលពីយប់ថ្ងៃអាទិត្យ ដែលធ្វើឱ្យគេអវត្តមាន សម្រាប់ការប្រកួតជម្រុះ World Cup បន្ទាប់របស់ពួកគេទល់នឹងបេឡារុសនៅថ្ងៃពុធ។

វាមានន័យថា Lukaku នឹងត្រឡប់ទៅកាន់ Cobham មុនពេលការប្រកួតរបស់ Chelsea ជាមួយក្រុម Aston Villa នៅយប់ថ្ងៃសៅរ៍ខាងមុខនេះ។

វាជាដំណឹងល្អផង និងជាដំណឹងអាក្រក់ផង សម្រាប់លោក Thomas Tuchel ខណៈកីឡាករវ័យ ២៨ ឆ្នាំនេះ បានផ្ដល់ការព្រួយបារម្ភអំពីរបួសបន្តិចបន្តួច។

Lukaku បាននិយាយថា៖ “ខ្ញុំនឹងទៅស្កេនភ្លៅជាមុនសិន”។ “ ខ្ញុំមានបញ្ហាបន្តិចបន្តួចសម្រាប់ពេលមួយរយៈ។ បន្ទាប់មក ខ្ញុំនឹងត្រឡប់ទៅកាន់ Chelsea វិញ”៕

សូមជម្រាបជូនថា កម្មវិធី CBS Fanzone ចាក់ផ្សាយរៀងរាល់ថ្ងៃព្រហស្បតិ៍ ម៉ោង ២១:០០ – ២២:០០ នៅលើកញ្ចក់ទូរទស្សន៍ MyTV និងមានចាក់ផ្សាយឡើងវិញនៅលើកញ្ចក់ទូរទស្សន៍ CTN រៀងរាល់ថ្ងៃសៅរ៍ ម៉ោង ២១:០០ – ២២:០០។

សម្រាប់ការចូលរួមលេងកម្មវិធី CBS Fantasy League ប្រិយមិត្តអាចបន្តចុះឈ្មោះរហូតដល់សប្តាហ៍ទី៦ ទើបក្រុមការងារ CBS Fantasy League នឹងបិទការចុះឈ្មោះ។ ប្រសិនបើមិនអាច Upload រូបភាពប្រតិបត្តិការចូលក្នុងទម្រង់ចុះឈ្មោះ សូមជ្រើសរើស Browsers ឬទូរសព្ទផ្សេងទៀត។ សម្រាប់អ្នកដែលមានគណនីធនាគារផ្សេង សូមផ្ទេរចូលគណនីបង់ប្រាក់ទាំង៣ ដែលមាននៅក្នុងវីដេអូ ដើម្បីបង់ប្រាក់។

League code: ecnoku ចុះឈ្មោះ http://pluskh.com.kh/fantasy/ ពិនិត្យឈ្មោះដែលបានចុះនៅទីនេះ http://www.pluskh.com.kh/fantasy/validate/

កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០។

អ្នកអាចចែករំលែកដោយ៖

Loading...
អត្ថបទទាក់ទង