×

CR7 បានវ៉ាដាច់ Lionel Messi និង Tom Brady ដោយបំបែកឯកតទគ្គកម្មលក់អាវ បន្ទាប់ពីផ្លាស់ទៅក្រុមបិសាចក្រហម

Cristiano Ronaldo បានឈានដល់ចំណុចថ្មីមួយរួចទៅហើយ ចាប់តាំងពីគាត់បានផ្លាស់ទៅ Manchester United ។ មានរាយការណ៍ជាច្រើនបញ្ជាក់ថាកីឡាករព័រទុយហ្គាល់រូបនេះ បានវ៉ាដាច់ Lionel Messi និង Tom Brady ដើម្បីចុះបញ្ជីការលក់អាវច្រើនបំផុតក្នុងប្រវត្តិសាស្ត្រកីឡា។

អាវរបស់ក្រុម Manchester United របស់ Cristiano Ronaldo បានបំបែកឯតទគ្គកម្ម Premier League សម្រាប់ការលក់អាវច្រើនបំផុត ក្នុងរយៈពេល ១២ ម៉ោងដំបូង ហើយត្រូវបានគេកំណត់ថា នឹងក្លាយជាអាវបាល់ទាត់ដែលលក់ដាច់បំផុតក្នុងរយៈពេល២៤ ម៉ោង យកឈ្នះអាវរបស់ក្រុម PSG របស់ Leo Messi។

ក្នុងរយៈពេល ១២ ម៉ោងដំបូង អាវចំនួនប្រមាណជាង ២៩៥.០០០ អាវ ត្រូវបានលក់ចេញ ហើយតម្លៃលក់សរុបនៃអាវទាំងអស់នេះមានរហូតដល់ ៣២,៥លានផោន៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង