×

ក្រុមជើងឯកបឹងកេត ឈ្នះ៨ប្រកួតជាប់គ្នា ខណៈ ចាន់ វឌ្ឍនាកា បន្ដរកគ្រាប់បាល់បាន

គិតត្រឹមសប្ដាហ៍ទី១២នៃការប្រកួតបាល់ទាត់លីគកំពូលកម្ពុជា ក្រុមការពារតំណែងជើងឯក បឹងកេត បានធ្វើរឿងគួរឱ្យចាប់អារម្មណ៍បំផុត ក្រោយចាប់ផ្ដើមបីប្រកួតដំបូងក្នុងជើងទី១មិនបានល្អឡើយ គឺចាញ់បីប្រកួតដំបូង។ គួរបញ្ជាក់ផងដែរថា ក្រុមបឹងកេតឈ្នះ៨ប្រកួតជាប់ៗគ្នា មាន២៤ពិន្ទុ ឈរលេខរៀងទី២ក្នុងតារាងពិន្ទុ តាមពីក្រោយក្រុមលេខមួយ វិសាខា តែមួយពិន្ទុតែប៉ុណ្ណោះ។

អតីតកីឡាករដែលធ្លាប់ឈ្នះស្បែកជើង មាស ចាន់ វឌ្ឍនាកា បន្ដរកគ្រាប់បាល់បាននៅថ្ងៃម្សិលមិញបានមួយគ្រាប់ទៀត ពេលក្រុមបឹងកេតប៉ះនឹងក្រុមអគ្គីសនីកម្ពុជា ធ្វើឱ្យរូបគេមានគ្រាប់បាល់សរុបរហូតដល់១០គ្រាប់ ក្លាយជាកីឡាករក្នុងស្រុកដែលកំពុងនាំមុខគេក្នុងការរកគ្រាប់បាល់ច្រើនជាងគេក្នុងលីគកំពូលកម្ពុជារដូវកាលថ្មីនេះ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង