×

ថ្នាក់គ្រប់គ្រង Spurs រងបម្រាមរបស់ FIFA

នាយកគ្រប់គ្រងក្លិប Tottenham Hotspur លោក Fabio Paratici ត្រូវបាន FIFA ដាក់បម្រាម ដែលអាចបញ្ចប់ការងាររបស់គាត់ជាមួយក្រុមមាន់ខ្នាយមាស។

លោក Paratici ត្រូវបានពិន័យ ៣០ខែ ពីបាល់ទាត់អ៊ីតាលីកាលពីខែមករា បន្ទាប់ពីអតីតក្លិប Juventus របស់គាត់ ត្រូវបានគេរកឃើញថាជាប់ពិរុទ្ធពីបទគណនេយ្យបន្លំ។

បុរសជនជាតិអ៊ីតាលីវ័យ ៥០ឆ្នាំរូបនេះ ធ្លាប់ជានាយកកីឡា និងជានាយកគ្រប់គ្រងនៅក្លិប Juventus មុនពេលចូលរួមជាមួយ Spurs កាលពីខែមិថុនា ឆ្នាំ២០២១។

បម្រាមរបស់គាត់បានអនុវត្តចំពោះតែប្រទេសកំណើតរបស់គាត់ប៉ុណ្ណោះ ដែលមានន័យថា គាត់មានសេរីភាពក្នុងការបន្តធ្វើការនៅ Spurs ។ ប៉ុន្តែសេចក្តីថ្លែងការណ៍ដែលចេញដោយ FIFA នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣ បានគំរាមបញ្ចប់ការងាររបស់គាត់នៅ Spurs ដោយបញ្ជាក់ថា៖

“FIFA អាចបញ្ជាក់បានថា បន្ទាប់ពីសំណើរបស់ FA អ៊ីតាលី (FIGC) ប្រធានគណៈកម្មាធិការវិន័យរបស់ FIFA បានសម្រេចចិត្តបន្តការដាក់ទណ្ឌកម្មរបស់ FIGC លើមន្ត្រីបាល់ទាត់មួយចំនួន នៅលើពិភពលោក។”

លោក Paratici និង Juventus បានប្តឹងឧទ្ធរណ៍ប្រឆាំងនឹងការសម្រេចចិត្តដំបូង។ Tottenham បាននិយាយថា ពួកគេកំពុងស្វែងរកការបំភ្លឺបន្ថែមពី FIFA ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង