×

Mbappe នឹងត្រូវបង្ខំឱ្យចាកចេញពីក្លិបក្នុងលក្ខខណ្ឌណាមួយ បើមិនចុះកុងត្រាថ្មីនៅPSG

លោក Nasser al-Khelaifiប្រធានក្លិប Paris Saint-Germain បានប្រាប់សារព័ត៌មានអំពីភាពមិនច្បាស់លាស់របស់ខ្សែប្រយុទ្ធ Kylian Mbappe បន្ទាប់ពីសាមីកីឡាករ បានប្រកាសជាសាធារណៈកាលពីខែមុនថា គេចង់បន្តស្នាក់នៅក្លិបនារដូវកាលក្រោយ ប៉ុន្តែមិនទាន់ចុះកុងត្រាថ្មីជាមួយក្លិបនៅឡើយទោះកុងត្រារបស់គេនឹងផុតសុពលភាពក្នុងរយៈពេល១២ខែទៀតក៏ដោយ។

លោក Al-Khelaifi បាននិយាយថា៖ “យើងមិនចង់ឱ្យរូបគេចាកចេញដោយឥតតម្លៃខ្លួន នៅឆ្នាំ២០២៤នោះទេ។ យើងមានជំហរច្បាស់លាស់។ ប្រសិនបើ Kylian ចង់ស្នាក់នៅ យើងនឹងយល់ស្រប។ ប៉ុន្តែគាត់ត្រូវតែស៊ីញេលើកិច្ចសន្យាថ្មី។ យើងមិនចង់បាត់បង់កីឡាករល្អបំផុតក្នុងពិភពលោកដោយឥតតម្លៃខ្លួននោះទេ។ វាមិនអាចទៅរួចទេ។”

លោក Luis Enrique អ្នកចាត់ការទូទៅថ្មីរបស់ PSG បានធ្វើសេចក្តីថ្លែងការណ៍ជាសាធារណៈជាលើកដំបូងរបស់គាត់ ប៉ុន្តែគាត់បានបដិសេធក្នុងការអត្ថាធិប្បាយជុំវិញស្ថានភាពរបស់ Mbappe ។

កាលពីរដូវកាលមុន PSG បានបញ្ចុះបញ្ចូល Mbappe ឱ្យចុះកុងត្រាថ្មី ជាជាងចុះហត្ថលេខាជាមួយ Real Madrid ។ PSG ចង់បង្កើតក្រុមមួយដែលប្រមូលដោយកីឡាករវ័យក្មេងរបស់បារាំង ដោយ Mbappe គឺជាតារាស្នូល។

PSG ចាប់ផ្តើមការហ្វឹកហាត់ឡើងវិញនៅថ្ងៃទី១០ ខែកក្កដា ប៉ុន្តែ Mbappe រួមជាមួយនឹងកីឡាករផ្សេងទៀតដែលបានលេងឱ្យក្រុមជម្រើសជាតិរបស់ពួកគេក្នុងខែមិថុនា នឹងត្រលប់មកវិញនៅថ្ងៃទី១៧ ខែកក្កដា។ នៅពេលនោះ ក្លិបសង្ឃឹមថានឹងមានភាពច្បាស់លាស់សម្រាប់អនាគតរបស់ Mbappe ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង