×

ដំណឹងល្អសម្រាប់ Fan! West Ham លក់ភាគហ៊ុនឱ្យមហាសេដ្ឋីឆេកម្នាក់

មហាសេដ្ឋីសញ្ជាតិឆេក លោក Daniel Kretinsky បានទិញភាគហ៊ុន ២៧ភាគរយ ពីក្លិប West Ham United ដោយដាក់ទុនវិនិយោគប្រហែល ១៥០ លានផោនទៅក្នុងក្រុមនៃក្របខណ្ឌ Premier League មួយនេះ។

ក្រុមញញួរយក្ស West Ham មានទម្រង់លេងយ៉ាងល្អនៅដើមរដូវកាលនេះ ហើយបច្ចុប្បន្នកំពុងឈរនៅលេខរៀងទី៣ ក្នុងក្របខណ្ឌ Premier League ។

លោក David Moyes អ្នកចាត់ការរបស់ West Ham បានទទួលការសរសើរសម្រាប់ការធ្វើឱ្យក្រុមរបស់គាត់លេងបានយ៉ាងល្អ ហើយក្លិបដែលមានមូលដ្ឋាននៅភាគខាងកើតទីក្រុងឡុងដ៍នេះ ទើបតែបានយកឈ្នះក្រុម Liverpool ដោយលទ្ធផល ៣-២ នៅ London Stadium កាលពីសប្ដាហ៍ទី១១។

ក្នុងប្រវត្តិសាស្ត្រថ្មីៗនេះ ទំនាក់ទំនងរបស់អ្នកគាំទ្រ West Ham មានភាពតានតឹងជាមួយម្ចាស់ក្លិប ដែលមានលោក David Gold និង David Sullivan ។ កាលពីឆ្នាំ២០២០ នៅពេលដែលក្លិប បានលក់កីឡាករ Grady Diangana ទៅឱ្យក្រុម West Brom ក្នុងតម្លៃ ១៨លានផោន ប្រធានក្រុម Mark Noble បានថ្កោលទោសជាសាធារណៈចំពោះការសម្រេចចិត្តនេះ។

ការតវ៉ាដ៏អាក្រក់បំផុតប្រឆាំងនឹងម្ចាស់ក្លិប បានកើតឡើងកាលពីខែមីនា ឆ្នាំ២០១៨ នៅពេលដែលអ្នកគាំទ្រ ព្យាយាមបំពានចូលទៅកន្លែងអង្គុយរបស់ម្ចាស់ក្លិប ក្នុងអំឡុងពេលចាញ់ក្រុម Burnley ក្នុងផ្ទះ ៣-០ ។

វិនិយោគិនថ្មី ដែលបានកាន់កាប់ភាគហ៊ុន ២៧ភាគរយរបស់ West Ham ក៏ជាម្ចាស់ក្លិបបាល់ទាត់ Sparta Prague នៅក្នុងប្រទេសកំណើតរបស់គាត់ផងដែរ។

កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០។

សូមជម្រាបជូនថា កម្មវិធី CBS Fanzone ចាក់ផ្សាយរៀងរាល់ថ្ងៃព្រហស្បតិ៍ ម៉ោង ២១:០០ – ២២:០០ នៅលើកញ្ចក់ទូរទស្សន៍ MyTV និងមានចាក់ផ្សាយឡើងវិញនៅលើកញ្ចក់ទូរទស្សន៍ CTN រៀងរាល់ថ្ងៃសៅរ៍ ម៉ោង ២១:០០ – ២២:០០។

កុំភ្លេចណា ទស្សនាការប្រកួតដ៏ជក់ចិត្តបណ្តើរ ឆាតលេងកម្សាន្តបណ្តើរ ប៉ុន្តែកុំភ្លេចដាក់រូបភាពរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នកនឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង