×

អាជ្ញាកណ្ដាលស្រី ផ្ដល់កាតក្រហមដល់កីឡាករបើកបាតដ៏គ្រោះថ្នាក់ ក្នុងជំនួបរវាងអាល្លឺម៉ង់ លត់លិចធិនស្តែន ៩-០

កីឡាករ Leon Goretzka បានត្រូវមួយបាតការ៉ាមប៉ុង ខណៈក្រុមជម្រើសជាតិអាល្លឺម៉ង់ បានលត់លើក្រុមលិចធនស្ដែន។ អាជ្ញាកណ្តាលស្រីដែលកាត់សេចក្ដីលើទីលាន គ្មានជម្រើសអ្វីក្រៅពីការពិន័យកាតក្រហមឡើយ។

កីឡាករ Jens Hofer ដែលជាខ្សែការពារឆ្វេងឱ្យក្លិបមួយក្នុងកម្រិតទី៥ របស់ប្រទេសស្វីស បានលោតបើកបាតចំកញ្ចឹងក របស់កីឡាករ Goretzka ក្នុងការប៉ុនប៉ងប្រជែងយកបាល់នៅក្នុងតំបន់ពិន័យរបស់អាល្លឺម៉ង់។

មន្ត្រីអាជ្ញាកណ្ដាលដែលជាស្ត្រីសញ្ជាតិ ក្រូអាត លោកស្រី Ivana Martincic ដែល បាន ក្លាយ ជា ស្ត្រី ដំបូង គេ ទទួល បន្ទុក ការ ប្រកួតរបស់អាល្លឺម៉ង់ បានដកកាតក្រហមជូន Hofer ។

Goretzka ត្រូវបានក្រុមគ្រូពេទ្យព្យាបាលមួយសន្ទុះ ដោយ Hofer វ័យ ២៤ឆ្នាំ ក៏មានការតក់ស្លុត និងតាមសួរពីអាការរបស់ Goretzka នៅពេលដែលគាត់បានចាកចេញពីទីលាន មុនពេលត្រលប់មកវិញ។

នៅពេលដែលការលេងឡើងវិញ កីឡាករ Ilkay Gundogan របស់ក្លិប Manchester City បានស៊ុតបាល់ប៉េណាល់ទីបើកការនាំមុខសម្រាប់អាល្លឺម៉ង់ ហើយ Thomas Muller របស់ Bayern Munich ជាអ្នកបិទបញ្ចប់ត្រឹមលទ្ធផល ៩-០ ៕

កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០។

សូមជម្រាបជូនថា កម្មវិធី CBS Fanzone ចាក់ផ្សាយរៀងរាល់ថ្ងៃព្រហស្បតិ៍ ម៉ោង ២១:០០ – ២២:០០ នៅលើកញ្ចក់ទូរទស្សន៍ MyTV និងមានចាក់ផ្សាយឡើងវិញនៅលើកញ្ចក់ទូរទស្សន៍ CTN រៀងរាល់ថ្ងៃសៅរ៍ ម៉ោង ២១:០០ – ២២:០០។

កុំភ្លេចណា ទស្សនាការប្រកួតដ៏ជក់ចិត្តបណ្តើរ ឆាតលេងកម្សាន្តបណ្តើរ ប៉ុន្តែកុំភ្លេចដាក់រូបភាពរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នកនឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕

អ្នកអាចចែករំលែកដោយ៖

Loading...
អត្ថបទទាក់ទង